ឃាត់ខ្លួនមនុស្សចំនួន៩នាក់, កាំភ្លើងខ្លីចំនួន០៤ដើម​ និងឃាត់រថយន្តចំនួន០៥គ្រឿង​ ព្រមទាំងគ្រឿងញៀន​ ១ដបតូច​

ចែករំលែក៖

ខេត្តព្រះសីហនុ៖ មនុស្ស​ប្រុស​ស្រី​ចំនួន​ ៩នាក់​ រួមនឹងកាំភ្លើងខ្លី​ចំនួន​៤​ដេីម​, សារធាតុ​ញៀន​ចំនួន​​១ដបតូច​ ព្រម​ទាំង​ឃាត់រថយន្តចំនួន៥គ្រឿង​ត្រូវ​បាន​កម្លាំងសមត្ថកិច្ច​​ចម្រុះ​នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ​ចុះប្រតិបត្តិការបង្រ្កាបនៅតាមផ្លូវសាធារណៈ។ នេះបេី​យោង​តាមប្រភពព័ត៌មានពី​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះសីហនុ​ ដែលបានឱ្យដឹងនៅរសៀលថ្ងៃ​ព្រហស្បតិ៍​ទី​១៧​ ខែកុម្ភៈ​ ឆ្នាំ​២០២២។
ប្រភពដដែល​បានបន្តថា​ ក្នុង​ប្រតិបត្តិការខាងលើនេះ​បានធ្វេី​ឡើង​កាលពីយប់ថ្ងៃពុធទី១៦ ខែកុម្ភៈ ឆ្នាំ២០២២ ក្រោមការចង្អុលបង្ហាញដឹកនាំពីលោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ កម្លាំងការិយាល័យគ្រប់គ្រងអាវុធជាតិផ្ទុះនិងជាតិពុល បានសហការជាមួយកម្លាំងនគរបាលព្រហ្មទណ្ឌ កម្លាំងនគរបាលប្រឆាំងបទល្មើសគ្រឿងញៀន កម្លាំងនគរបាលចរាចរណ៍ផ្លូវគោក និងកម្លាំងនគរបាលការពារអន្តរាគមន៍ បានធ្វេីការចុះឆែកឆេរអាវុធជាតិផ្ទុះ ស្ថិតនៅភូមិ១ សង្កាត់៣ ជិតផ្សារទំនើបព្រីន ដោយបានត្រួតពិនិត្យឆែកឆេររថយន្តចំនួន ១៣៥គ្រឿង ។

ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះសីហនុ​ បានឱ្យដឹងទៀតថា​ ជាក់ស្ដែង​ជាលទ្ធផលកិច្ចសហប្រតិបត្តិការនេះ បានឃាត់ខ្លួនមនុស្សចំនួន៩នាក់ ក្នុងនោះមានស្រី២នាក់ ។

ដោយឡែក​ដកហូតវត្ថុតាងរួមមាន៖
-ម្សៅសថ្លាចំនួន១ដបតូច សង្ស័យសារធាតុញៀន
-កាំភ្លើងខ្លីចំនួន៤ដើម
-ឃាត់រថយន្តចំនួន៥គ្រឿង ។

បច្ចុប្បន្នមនុស្ស និងវត្ថុតាងបានប្រគល់ជូនកម្លាំងជំនាញដើម្បីសាកសួរ និងអនុវត្តតាមនីតិវិធី ៕

...

ដោយ​៖ស​ តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print