ភ្នំពេញ៖ ប្រជាពលរដ្ឋសារទរចំពោះចំណាត់ការរបស់សមត្ថកិច្ចនគរបាលខណ្ឌពោធិ៍សែនជ័យ ដែលបានចុះរៀបចំសណ្តាប់ធ្នាប់ នៅម្តុំផ្សារជម្ពូវ័ន ផ្លូវជាតិលេខ៤ ខណៈបងប្អូនអាជីវករលក់ដូរ បាននាំគ្នាយកចិញ្ចើមថ្នល់ចត ឬលក់ដូរបង្កឱ្យមានការកកស្ទះចរាចរណ៍ ជារៀងរាល់ថ្ងៃ។ នេះបេីយោងតាមប្រភពព័ត៍មានពីក្រុមការងារព័ត៌មាន និងប្រតិកម្មហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅរសៀលថ្ងៃព្រហស្បតិ៍ទី១៧ ខែកុម្ភៈ ឆ្នាំ២០២២។
ប្រភពដដែលបន្តថា បន្ទាប់ពីទទួលបានខំមិនពីប្រជាពលរដ្ឋក្នុងផេកស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ទាក់ទងទៅនឹងបញ្ហាបងប្អូនអាជីវករយកផ្លូវសាធារណៈ និងស្ពាន លក់ដូរ និងចតម៉ូតូ រឺម៉ក បង្កឲ្យកកស្ទះចរាចរណ៍ នៅម្តុំផ្សារជម្ពូវ័ន ផ្លូវជាតិលេខ៤ ក្រុមការងារព័ត៌មាន និងប្រតិកម្មហ័ស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានទាក់ទងផ្តល់ព័ត៌មានឲ្យអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ នៅព្រឹកថ្ងៃទី១៧ ខែកុម្ភៈនេះ លោកវរសេនីយ៍ឯក ម៉ន វុធី អធិការនគរបាលខណ្ឌពោធិ៍សែនជ័យ បានបញ្ជាឲ្យកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលចោមចៅទី៣ ចុះរៀបចំសណ្តាប់ធ្នាប់ ដោយបានធ្វើការអប់រំណែនាំបងប្អូនអាជីវករលក់ដូរ កុំឱ្យយកចិញ្ចើមថ្នល់ចត ឬលក់ដូរ ដែលបង្កឲ្យមានការកកស្ទះចរាចរណ៍ និងបាត់បង់សណ្តាប់ធ្នាប់សាធារណៈ។
ជាមួយគ្នានោះ នៅព្រឹកថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២២នេះដែរ លោកវរសេនីយ៍ឯក សុខ ហេង អធិការនគរបាលខណ្ឌទួលគោក បានបញ្ជាឲ្យកម្លាំងប៉ុស្តិ៍នគរបាលរដ្នបាលផ្សារដេប៉ូទី១ ចុះរៀបចំសណ្តាប់ធ្នាប់ ដោយបានធ្វើការអប់រំណែនាំ និងធ្វើកិច្ចសន្យាជាមួយម្ចាស់ទីតាំង កុំឱ្យយកចិញ្ចើមថ្នល់ចត ឬលក់ដូរ ដែលបង្កឲ្យមានការកកស្ទះចរាចរណ៍ និងបាត់បង់សណ្តាប់ធ្នាប់សាធារណៈ។
បន្ទាប់ពីទទួលបានខំមិនពីប្រជាពលរដ្ឋក្នុងផេកស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ទាក់ទងទៅនឹងការចតរថយន្ត និងម៉ូតូយ៉ាងអាណាធិបតេយ្យបង្កឲ្យបាត់បង់សណ្តាប់ធ្នាប់ និងកកស្ទះចរាចរណ៍ នៅចំណុចផ្លូវលេខ១៥៦ កែងផ្លូវលេខ២១៩Z ក្រោយផ្សារដេប៉ូ ក្រុមការងារព័ត៌មាន និងប្រតិកម្មហ័ស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ៕
ដោយ៖ស តារា