ស្ទឹងត្រែងៈ រថយន្តយ៉ីឌុប3គ្រឿងដឹកស្រាបៀរក្រោន
ចេញពីទ្វារអន្តរជាតិដុំក្រឡកម្ពុជា-ឡាវត្រូវបានសមត្ថកិច្ចខាងស្ថានីយ៍ថ្លឹងរថយន្តអូរពងមាន់ឃាត់ទុកមួយគ្រឿង ហើយពីរគ្រឿងទៀតអោយទៅមិនខ្វល់ធ្វើដឹងឮ កាលពីវេលាម៉ោង៩និង៣៥នាទីយប់ថ្ងៃទី២២ខែមេសា ឆ្នាំ២០១៦។
តាមការអោយដឹងពីមន្ត្រីម្នាក់បានបង្ហើបថា រថយន្តទាំងបីគ្រឿងដឹកស្រាបៀរនេះគឺលើសទម្ងន់ដូចគ្នា តែខាងមេគ្រប់គ្រង អនុប្រធានមន្ទីរសាធារណៈការខេត្ត សហការគ្នាជាមួយក្រសួងអោយទៅចុះពីរគ្រឿង គ្រាន់តែទុកមួួយគ្រឿងជាការព្រមាន ឬអោយសញ្ញាថា បើដឹកលើសទម្ងន់ចឹងៗល្មមគិតគូទៅបានសុខហើយ។
ចំលែកដែរចាប់មួយ ប្រលែងពីរសុទ្ធតែល្បិចរកលុយ តែបញ្ហាលើសទំងន់បំផ្លាញផ្លូវ មិនគិតនឹងមិនទទួលខុសត្រូវ សុទ្ធតែបំពានទៅនឹងអនុសាសន៍សម្តេចតេជោ ហ៊ុន សែន អោយពង្រឹងរឹតបន្តឹងលើវិធានការត្រួតពិនិត្យរថយន្តដឹកលើសទម្ងន់ដើម្បីការពារផ្លូវនោះ។
ករណីបែបៗនេះប្រហែលលោករដ្ឋមន្ត្រីថ្មីមិនយោគយល់ ឬអនុគ្រោះទេចំពោះទង្វើរវប្បធម៍ពុករលួយនេះ៕
ដោយសុខ ខេមរា-ស្ទឹងត្រែង