រថយន្តបុកអ្នកដំណើរស្លាប់យ៉ាងរន្ធត់នៅខណ្ឌឫស្សីកែវទាំងកណ្តាលអាធ្រាត្រ

ចែករំលែក៖

ភ្នំពេញៈមានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង(រថយន្តបុកអ្នកថ្មើរជើងបណ្តាលអោយស្លាប់)ថ្ងៃទី២៣​ ខែមេសា​ ឆ្នាំ ២០១៦នៅវេលាម៉ោង២៣និង៣០នាទី​ ឋិតនៅចំនុចផ្លូវជាតិលេខ៥ ក្រុមទី៣ ភូមិសាមគ្គី សង្កាត់ឬស្សីកែវ។

សមត្ថកិច្ចបានអោយដឹងថាៈ​ជនរងគ្រោះឈ្មោះហុក ឈូងភេទស្រី អាយុ៤៣ឆ្នាំ ទីលំនៅ ក្រុមទី៤ ភូមិមិត្តភាព សង្កាត់ឬស្សីកែវ មុខរបរលក់ដូរ។
ក្រោយពេលរថយន្តបុកជនរងគ្រោះរួចក៏បានបើកគេចសំដៅចូលទៅភ្នំពេញបាត់។
ចំពោះមុខផ្នែកជំនាញខណ្ឌប៉ុស្តិ៍កំពុងធ្វើការស្រាវជ្រាវរកអត្តសញ្ញាណរថយន្តបង្ករ។
ចំនែកជនរងគ្រោះ(សព)ប្រគល់អោយក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕​

image image image

ដោយ​ សុខ​ ខេមរា

...

111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print