ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពកម្ពុជា បានទទួលជួប លោក Fumiaki Takahashi អតីតអគ្គរាជទូតជប៉ុននៅកម្ពុជា និងជាប្រធានសមាគមជប៉ុន-កម្ពុជា

ចែករំលែក៖

ភ្នំពេញ ៖ នៅរសៀលថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២២ លោក ទុយ រី ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាព នៃព្រះរាជាណាចក្រកម្ពុជាប្រចាំប្រទេសជប៉ុន អមដោយលោក ហង់ សុជីវិន ទីប្រឹក្សាពាណិជ្ជកម្ម បានទទួលជួប លោក Fumiaki Takahashi អតីតអគ្គរាជទូតជប៉ុននៅកម្ពុជា និងជាប្រធានសមាគមជប៉ុន-កម្ពុជា ដើម្បីពិភាក្សាអំពីកិច្ចការពាណិជ្ជកម្ម។ នេះបើយោងតាមផ្លូវការរបស់ស្ថានឯកអគ្គរាជទូតព្រះរាជអាណាចក្រកម្ពុជា ប្រចាំប្រទេសជប៉ុន ។
ស្ថានឯកអគ្គរាជទូតព្រះរាជអាណាចក្រកម្ពុជា ប្រចាំប្រទេសជប៉ុន បានបញ្ជាក់ថា, ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពកម្ពុជា បានទទួលជួប លោក Fumiaki Takahashi អតីតអគ្គរាជទូតជប៉ុននៅកម្ពុជា និងជាប្រធានសមាគមជប៉ុន-កម្ពុជា មានការពិភាក្សាអំពី : (១) វឌ្ឍនភាពការរៀបចំការផ្គូផ្គងពាណិជ្ជកម្មទៅកម្ពុជានៅចុងខែមេសា ឆ្នាំ ២០២២ (Business matching to Cambodia), ។
(២) ការអនុវត្តគម្រោងសូត្រមាស នៅកម្ពុជា (Cambodia’s Golden Silk) តាមរយៈការចូលរួមពីក្រសូងពាក់ព័ន្ធនៅកម្ពុជា និងការត្រៀមចូលរួមតាំងពិ
ពរណ៍អន្តរជាតិ Big Sight នៅពាក់កណ្តាលខែឧសភា ឆ្នាំ២០២២ នៅក្រុងតូក្យូ ដើម្បីផ្សព្វផ្សាយផលិតផលសូត្រមាសកម្ពុជា រកទីផ្សារ និងចាប់ដៃគូរពាណិជ្ជកម្ម។
ស្ថានទូតកម្ពុជាត្រៀមសហការគាំទ្រយ៉ាងពេញទំហឹងចំពោះគម្រោងទាំង២ និងការសម្របសម្រួលអោយមានសហគ្រាសធុនមធ្យមនិងធុនតូចជប៉ុនទៅវិនិយោគនៅកម្ពុជា ពេលខាងមុខ។
គូរបញ្ជាក់ថា កាលពីចុងខែមករា និងដើមខែកុម្ភះ ឆ្នាំ២០២២ លោក Takahashi និងសហការីបានធ្វើទស្សនកិច្ចនៅកម្ពុជា និងបានជួបសំដែងការគួរសម ចំពោះ សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន និងថ្នាក់ដឹកនាំរាជរដ្ឋាភិបាល ស្ថាប័នក្រសួងពាក់ព័ន្ធកម្ពុជា១ចំនួន ដើម្បីទទួលបានការគាំទ្រ សម្របសម្រួលចូលរួមអនុវត្តគម្រោង៕


ដោយ : សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print