សមត្ថកិច្ចបង្ក្រាបចាប់ឈើប្រណីតប្រភេទធ្នង់ជិត៥០កំណាត់របស់ឈ្មួញឈ្មោះ​ ណាប់​ វណ្ណៈ​ ហៅ(ណាក់ក្បាលធំ)ត្រៀមលោតឆ័ត្រឆ្លងទៅវៀតណាម

ចែករំលែក៖

ខេត្តរតនគិរីៈនៅព្រឹកថ្ងៃទី២៤ខែមេសាឆ្នាំ២០១៦នេះកម្លាំងរដ្ឋបាលព្រៃឈើស្រុកអូរជុំសហការជាមួយកម្លាំងកងរាជអាវុធហត្ថស្រុកតាវែងចុះបង្ក្រាបរឹបអូសឈើរបស់ឈ្មួញដ៏ល្បីនឹងគឃ្លើនច្បាប់មួយរូបឈ្មោះណាប់​ វណ្ណះ​ ហៅ(ណាក់ក្បាលធំ)ជាជនដ៏ល្បីល្បាញរកសុីឈើទ្រង់ទ្រាយធំហើយមិនញញើតច្បាប់សមត្ថកិច្ច​ អាងបង់ខែនិងឃុបឃិតគ្នា។
មុនការចុះបង្ក្រាបឈើ​ ណាក់ក្បាលធំនេះគឺ​ បន្ទាប់ពីបែកការណ៍ផែនការបទល្មើសនេះចាត់ចែងដឹកជញ្ជូនមិនទាន់ពេលវេលាបម្រុងលោតឆ័ត្រឆ្លងទៅវៀតណាម។
គេបានរាយការណ៍មកថា​ នាយប់ថ្ងែទី២៣​ ខែមេសា​ ឆ្នាំ២០១៦​ ណាក់ក្បាលធំបានអោយក្រុមការងាររបស់ខ្លួនលើកឈើនៅចំណុចស្រុកតាវែងក្រោម​ ដោយ ​ប្រើឡានប៉ាកុងជាមធ្យោបាយដឹកជញ្ជូន ចេញតាមចំការកៅស៊ូក្រុង​ បុកឆ្ពោះទៅស្រុកអណ្តូងមាស​ និងចល័តតាមឡានតូចទៅអូយា៉ដាវតាមច្រករបៀង​ រហូតដល់មាន២​កន្លែង​ឯណោះគឺ១-ច្រករបៀងហួសស្ពានអូយ៉ាដាវប្រហែល​ ១០០​ ម៉ែត្របត់ឆ្វេង​តាមផ្លូវគ្រួសក្រហម​ និងច្រករបៀងទី២-ដល់របងផែស្ងួត​របស់ ឧកញ៉ាទ្រី​ ភាព​ នឹងបត់ស្តាំ​តាមផ្លូវគ្រួសក្រហមដូចគ្នា
ដែលឈ្មួញលាក់ទុកនៅក្នុងទឹកមាត់ច្រាំងទន្លេសេសាន្ថ ស្តិតនៅភូមិសៀងសាយលើ ឃុំតាវែងក្រោម ស្រុកតាវែង ខេត្តរតនគិរី។

បើតាមការឲ្យដឹងពីលោក ជាកុណារ៉ា នាយផ្នែករដ្ឋបាលព្រៃឈើអូរជុំបានឲ្យដឹងថា ដោយមានការសង្ស័យក៍បានចុះទៅត្រួតពិនិត្យក៍ប្រទះឃើញឈើប្រណិតប្រភេទធ្នុងប្រមាណ៤០កំណាត់ ដោយមិនស្គាល់ម្ចាស់នោះទេ។​ បើទោះជាខាងរដ្ឋបាលព្រែឈើមិនបញ្ជាក់ពីអត្តសញ្ញាណម្ចាស់ឈើក៏ដោយ​ ក៏អ្នកស្រុក​ សមត្ថកិច្ច​ និងឈ្មួញជាច្រើននិយាយពេញៗមាតលថា៖​ ជាឈើរបស់ឈ្មោះ​ ណាប់​ វណ្ណះ​ ហៅ(ណាក់ក្បាលធំ)​ មេឈ្មួញរកសុីមិនចេះខ្លាចរអាច្បាប់នោះឡើយ។ ពាក់ព័ន្ធករណីនេះលោក​ ណាប់​ វណ្ណះ​ ហៅ(ណាក់ក្បាលធំ)បានបដិសេធន៍​ ដោយតាមទូរស័ព្ទជាមួយ​ នគរដ្រេហ្គន​ នារសៀលថ្ងៃទី២៤​ ខែមេសា​ ឆ្នាំ២០១៦​ លោក​ វណ្ណៈនិយាយថាៈ​ ឈើអីនៅណា​ អត់ដឹងផង​ ខ្ញុំអត់ចេះរកសុីផងហ្នឹង​ រួចក៏បិទទូរស័ព្ទ​។

បច្ចប្បន្នឈើទាំងអស់នោះត្រូវបានសមត្តកិច្ចជំនាញដឹកយកមករក្សាទុកនៅមូលដ្ឋានកងរាជអាវុធហត្ថស្រុកតាវែង។

image image image imageimage

ដោយៈ​ សាវុទ្ធ

...

111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print