កន្លងមក អ្នកទាំងពីរបានប្តឹងផ្តល់ពីការទាមទារសិទ្ធិចិញ្ចឹមកូន ហើយនៅពេលនេះក៏បានបន្តប្តឹងរឿងទ្រព្យសម្បត្តិរួមទៀត គឺជារឿងរ៉ាវមិនចេះចប់នោះឡើយ។ ការបែកបាក់គ្នានឹងធ្វើឲ្យអ្វីគ្រប់យ៉ាងអ្នកទាំងពីរខិតខំសន្សំក៏ត្រូវ បែកបាក់ដែរ។
គេហទំព័រ Page Six កាលពីថ្ងៃទី ១៧ខែកុម្ភៈ បានផ្សាយថា Brad Pitt បានសម្រេចប្តឹង Angelina Jolieឡើងទៅកាន់តុលាការ ក្រោយពេលអតីតភរិយាបានលក់ភាគ Château Miravalល នៅក្នុងប្រទេសបារាំង ឲ្យអ្នកជំនួញជនជាតិរុស្ស៊ី។
ជាក់ស្តែង តារាសម្តែងអាយុ ៥៨ ឆ្នាំ បានរៀបចំ ឯកសារផ្លូវច្បាប់ដែលត្រូវបានពិនិត្យដោយ TMZ កំពុងស្នើសុំឱ្យតុលាការលុបចោលកិច្ចព្រមព្រៀងដែល អតីតភរិយាបានលក់ភាគហ៊ុន នៅចម្ការទំពាំងបាយជូ ធ្វើស្រាក្រហមដែលស្ថិតនៅ Chateau Miraval ក្នុងប្រទេសបារាំង ដែលពួកគេបានទិញកាលនៅជាប្តីប្រពន្ធ ដែលក្រោយមកនាងបានលក់ភាគហ៊ុនរបស់នាងទៅឱ្យមហាសេដ្ឋីរុស្ស៊ី Yuri Shefler ដោយចិត្តឯង មិនបានឆ្លងកាត់អតីតស្វាមី Brad Pitt នោះឡើយ ។
នៅខែតុលាឆ្នាំ ២០២១ អ្នកម៉ាក់កូន ៦ Angelina Jolie បានលក់ភាគហ៊ុនរបស់នាងទៅឱ្យអង្គការ Shefler ហើយមិនបានស្វែងរកការយល់ព្រមពីលោក ឬកិច្ចព្រមព្រៀង ឬបង្ហាញលក្ខខណ្ឌដែល អ្វីពួកគេបានយល់ព្រមពីមុនក្នុងឯកសារនោះទេ។
ជាមួយគ្នានេះដែរ ព្រោះតែហេតុនេះ Pitt បានប្រាប់តុលាការថា ការចូលរួមរបស់ជាមួយនឹងលោក Shefler ធ្វើឱ្យប៉ះពាល់ដល់ផែនការរបស់លោក ក្នុងការដំណើរការហាងស្រាប្រកបដោយប្រសិទ្ធភាពដូច្នេះដែរ៕ដោយ៖សាធី
រូបថត៖SHUTTERSTOCK