សម្តេចតេជោ ហ៊ុនសែន ផ្ញើសារលិខិតរំលែកទុក្ខជូនចំពោះលោកស្រី មិឆិកូ កាន់ហ្សាគិ (Michiko Kanzaki) ភរិយារបស់លោក កូជី កាន់ហ្សាគិ (Koji Kanzaki) ដែលបានទទួលមរណៈភាព

ចែករំលែក៖

ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុនសែន ផ្ញើសារលិខិតរំលែកទុក្ខជូនចំពោះលោកស្រី មិឆិកូ កាន់ហ្សាគិ (Michiko Kanzaki) ភរិយារបស់លោក កូជី កាន់ហ្សាគិ (Koji Kanzaki) ដែលបានទទួលមរណៈភាព។ នេះបើយោងតាមការបញ្ជាក់អោយដឹងពីផេកស្ថានឯកអគ្គរាជទូតព្រះរាជាណាចក្រកម្ពុជា ប្រចាំប្រទេសជប៉ុន នៅរសៀលថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២២។

ផេកស្ថានឯកអគ្គរាជទូតព្រះរាជាណាចក្រកម្ពុជា ប្រចាំប្រទេសជប៉ុន បានបង្ហោះមិននេះបន្តិចថា, នៅថ្ងៃទី១៨ ខែកុម្ភះ ឆ្នាំ ២០២២ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានផ្ញើសារលិខិតរំលែកទុក្ខជូនចំពោះលោកស្រី មិឆិកូ កាន់ហ្សាគិ (Michiko Kanzaki) ភរិយារបស់លោក កូជី កាន់ហ្សាគិ (Koji Kanzaki) ដែលបានទទួលមរណៈភាពកាលពីថ្ងៃទី១៨ ខែកុម្ភះ ឆ្នាំ២០២២។

តាមរយៈនេះដែរ ស្ថានឯកអគ្គរាជទូតកម្ពូជានៅប្រទេសជប៉ុន សូមចូលរួមរំលែកទុក្ខដ៏សែនក្រៀមក្រំបំផុត ជាមួយលោកស្រី មិឆិកូ កាន់ហ្សាគិ និងក្រុមគ្រួសារ ចំពោះការបាត់បង់ឧត្តមស្វាមីគឺលោក កូជី កាន់ហ្សាគិ។
សូមបួងសួងអោយវិញ្ញាណក្ខន្ធរបស់លោក កូជី កាន់ហ្សាគិ បានស្ថិតនៅឋានសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ៕

...


ដោយ : សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print