កម្ពុជាបន្តបញ្ជូនកងទ័ពមួកខៀវប្តូរវេនចំនួន២១៩នាក់ទៅបំពេញបេសកកម្មមនុស្សធម៌នៅសាធារណរដ្ឋអាហ្វ្រិកកណ្តាល

ចែករំលែក៖

ភ្នំពេញ៖ នៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២២នេះ កម្ពុជាបន្តបញ្ជូនកងទ័ពមួកខៀវប្តូរវេនចំនួន២១៩នាក់ ក្នុងនោះមានស្ត្រីចំនួន២៣នាក់ ចេញទៅបំពេញបេសកកម្មមនុស្សធម៌ ក្រោមឆត្រអង្គការសហប្រជាជាតិ នៅសាធារណរដ្ឋអាហ្វ្រិកកណ្តាល។

សូមបញ្ជាក់ថា, ក្នុងពិធីជូនដំណើរកងទ័ពមួកខៀវកម្ពុជា នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ​ លោក នាយឧត្តមសេនីយ៍ សែម សុវណ្ណនី អនុប្រធានគណៈកម្មាធិការជាតិ និងជាអគ្គនាយកមជ្ឈមណ្ឌលជាតិរក្សាសន្តិភាព មានប្រសាសន៍ថា នេះ ជាឆ្នាំទី៨​ហើយ កម្ពុជាបានបញ្ជូនកម្លាំងទៅបំពេញបេសកកម្មនៅសាធារណរដ្ឋអាហ្វ្រិកកណ្តាល ហើយកងវិស្វកម្មពហុជំនាញលេខ៤៣២ ទទួលបានទំនុកចិត្តនិងភារកិច្ចពី អ.ស.ប ក្នុងការចូលរួមចំណែកស្វែងរកសុខសន្តិភាព ជូនប្រទេសដែលរងដោយជម្លោះដូចបណ្តាកងមុនៗដែរ។

កម្ពុជាបានបញ្ជូនកងទ័ពមួកខៀវប្តូរវេន ទៅកាន់ប្រទេសជាច្រើន ដើម្បីបំពេញបេសកកម្មមនុស្សធម៌ ក្រោមឆត្រអង្គការសហប្រជាជាតិ ខណៈក្នុងកំឡុងឆ្នាំ១៩៩២ កម្ពុជាត្រូវបានអង្គការសហប្រជាជាតិ បញ្ជូនទាហានមួកខៀវ ច្រើនជាតិសាសន៍ មករៀបចំសន្តិសុខ ការបោះឆ្នោត ហើយដល់ឆ្នាំ១៩៩៨ កម្ពុជាទទួលបាន សន្តិភាព យ៉ាងពេញលេញ ដល់បច្ចុប្បន្ន ក្រោមការដឹកប្រកបដោយភាពឈ្លាសវៃ គតិបណ្ឌិត របស់ សម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា៕

ដោយ : សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print