ភ្នំពេញ៖ ក្រោយពីបើកដំណើរការនៅកម្ពុជាកាលពីពាក់កណ្តាលឆ្នាំ២០១៤ក្រុមហ៊ុន Precision Car(Cambodia) Ltd ដែលនាំចូលរថយន្ត Porsche ជាផ្លូវការនៅប្រទេសកម្ពុជា។. រថយន្ត Porsche Macan ស៊េរីថ្មីដែលជារថយន្តស្ព័រដំបូងគេប្រភេទ SUV (រាងខ្ពស់មានទ្វារ៥) ប្រមូលផ្តុំដោយប្រភេទម៉ាស៊ីនដែលមានថាមពលខ្លាំងបំផុត។
រថយន្ត Macan មានបរិក្ខារដូចជាប្រព័ន្ធដើរដោយកង់ទំាងអស់ PDK ចង្កូតស្ព័រដែលមានមុខងារច្រើនឧបករណ៍ប្តូរលេខ ប្រព័ន្ធសំឡេងមានសមត្ថភាពខ្ពស់និងទ្វារខាងក្រោយដែលដើរដោយចរន្តអគ្គិសនី។Macan Turbo ត្រូវបានបំពាក់ដោយម៉ាស៊ីនទួរប៊ីនភ្លោះ V6 ទំហំ3,6លីត កម្លាំង៣៤០សេះ (២៥០គីឡូវ៉ាត់) មានម៉ាស៊ីនសំាងបួនស៊ីឡាំង។ ចំពោះរថយន្ត Macan វិញគឺមានទំហំម៉ាស៊ីន2,0លីត្រដែលផលិតថាមពល២៣៧សេះ (១៧៤គីឡូវ៉ាត់)ដែលអាចបង្កើនល្បឿនពីសូន្យដល់១០០គីឡូម៉ែត្រក្នុងមួយម៉ោង ដោយគ្រាន់តែចំណាយពេលជាន់ហ្គែរត្រឹមត៦,៩វិនាទី។
យោងតាមបទពិសោធន៍នៃការជិះសាកល្បងរបស់ក្រុមបណ្តាញសារព័ត៌មានបានឲ្យដឹងថា«Macan គឺជារថយន្តស្ព័រដំបូងគេនៅក្នុងប្រភេទរថយន្ត SUV រាងតូចសម រួមបញ្ចូលលក្ខណៈពិសេសនៃការបើកបររបស់ Porsche ជាមួយនឹងអត្ថប្រយោជន៍ទំាងអស់ដែលអ្នកទិញរថយន្ត SUV រាងតូចស្អាតវាយតម្លៃខ្ពស់នៅក្នុងជីវិតប្រចាំថ្ងៃ។«លក្ខណៈពិសេសរបស់រថយន្ត Macan គឺការរចនា ពិសេសស្តុបខាងក្រោយផុសចេញមកជាលក្ខណៈ 3Dដែលយើងបានយកមកពីរថយន្ត៩១៨ របស់ក្រុមហ៊ុន»។
ទាក់ទិននឹងបរិក្ខារខាងក្នុង វិញ បើយើងពិនិត្យមើលខាងក្នុងវិញ យើងបានឃើញថា ចង្កូតឡានគឺមានលក្ខណៈស្ព័រ និងប្រអប់លេខក៏មានលក្ខណៈស្ព័រដែរ។ យើងយកមកពីរថយន្ត៩១១ ហើយនេះជាលើកទី១ហើយដែលក្រុមហ៊ុនបានប្រើប្រាស់ប្រអប់លេខរបស់ឡានស្ព័រមាន៩លេខ។ អតិថិជនមានជម្រើសបំពាក់បូមខ្យល់ដែលអាចឲ្យអ្នកធ្វើដំណើរបានស្រួលនៅពេលដែលគាត់ជួបប្រទះស្ថានភាពផ្លូវលំបាក។
យោងតាមអ្នកគ្រប់គ្រងផ្នែកលក់វិញបានលើកឡើងថា រថយន្ត Porsche Macan មានតម្លៃធម្មតាចាប់ពី១១៩០០០ដុល្លារឡើងទៅ ហើយក៏ជារថយន្តដែលលក់ដាច់ជាងគេក្រោយពីបង្ហាញវត្តមានកាលពីថ្មីៗនេះ៕
វឌ្ឍនា