កំពង់ធំៈ កាលពីវេលាម៉ោង២និង៣០នាទីរំលងអាធ្រាត្រឈានចូលថ្ងៃទី២៤មេសាឆ្នាំ២០១៦នៅចំនុចភូមិព្រៃភ្លូ ឃុំកំពង់ថ្ម ស្រុកសន្ទុក ខេត្តកំពង់ធំ មានករណីយចោរលួចរថយន្តម៉ាកហ៊ីណូពណ៍សពាក់ស្លាកលេខកំពង់ធំ 3A-0906 ដែលជាកម្មសិទ្ធរបស់ឈ្មោះ អៀ អ៊ីន ភេទប្រុស អាយុ៤៣ឆ្នាំ រស់នៅភូមិឃុំកើតហេតុខាងលើបង្កឡើងដោយជនសង្ស័យឈ្មោះ កាន ហាច ភេទប្រុសអាយុ១៥ឆ្នាំ រស់នៅភូមិម្ហរ,ឃុំជ័យ,ស្រុកំពង់ស្វាយ,ខេត្តកំពង់ធំ។
ជនសង្ស័យបានសារភាពថាខ្លួនធ្លាប់បានលួចរថយន្តរបស់គេនៅទីរួមខេត្តកំពង់ធំម្ដងហើយសមត្ថកិច្ចចាប់ដាក់គុកអស់រយៈពេល៣ខែហើយខ្លួនទើបតែចេញពីគុកបាន២ខែមកលួចរថយន្តនេះទៀតទើបសមត្ថកិច្ចចាប់បានម្ដងទៀតហើយជនសង្ស័យថាក្រុមគេមានគ្នា៤នាក់ខ្លួនជាអ្នកបើករថយន្តខណៈពេលបើកបានប្រហែល៤០០ម៉ែត្រក៍ស្រាប់តែម្ចាស់គេដឹងហើយរាយការណ៍ប្រាប់សមត្ថកិច្ចស្ទាក់ព័ទ្ធចាប់បានតែម្ដង ជនសង្ស័យ៣នាក់ទៀតដែលជិះម៉ូតូស្គបពីពីរគ្រឿងចាំបិទគូទឃើញស្ថានភាពមិនល្អក៍នាំគ្នាជិះម៉ូតូគេច់ខ្លួនបាត់ទៅ។ ចំណែកឯជនសង្ស័យសមត្ថកិច្ចប៉ូលីសកំពុងកសាងសំណុំរឿងតាមនិតិវិធីច្បាប់។ ដោយឡែកចំពោះជនសង្ស័យ៣នាក់ទៀតសមត្ថកិច្ចកំពុងតាមចាប់ ៕
ដោយប៊ុន រិទ្ធី