ក្រុមហ៊ុនអាកាសចរណ៍ជាច្រើននៅក្នុងតំបន់អឺរ៉ុប ក្នុងនោះមានក្រុមហ៊ុន Swiss Air Linesជាដើមបានសម្រេចផ្អាកការហោះហើរទៅកាន់រដ្ឋធានី Kiev ចាប់ពីថ្ងៃទី២១ខែកុម្ភៈរហូតដល់បញ្ចប់ខែនេះ។ កាលពីពីរថ្ងៃមុនក្រសួងការបរ ទេសស្វុីស បានស្នើដល់ពលរដ្ឋចាកចេញពីប្រទេសអ៊ុយក្រែន ពិសេសគឺតំបន់ Donetsk និង Luhansk ដែលកំពុងតែប្រឈមមុខតានតឹងកាន់តែខ្លាំង ហើយទាហានអ៊ុយក្រែនកំពុងតែវាយប្រហារទៅលើទីតាំងមួយចំនួននៅក្នុងតំបន់នេះ។ កន្លងមកក្រុមហ៊ុនអាកាសចរណ៍អាល្លឺម៉ង់ Lufhansa ព្រមទាំងក្រុមហ៊ុនផ្សេងទៀត ដូចជា Swiss, Brussels និង Austrian Airlinesក៏បានសម្រេចផ្អាកការហោះហើរឆ្លងកាត់ប្រទេសអ៊ុយក្រែនផងដែរ ។ ការសម្រេចផ្អាកការហោះហើរឆ្លងកាត់ប្រទេសអ៊ុយក្រែនក្រោយពីមានការវាយប្រហារគ្នាប៉ុន្មានថ្ងៃចុងក្រោយនេះរវាងកម្លាំងទាហានក្រុមស្វ័យភាព និងទាហានរដ្ឋាភិបាលអ៊ុយក្រែន។ ជាមួយគ្នានេះដែរ បណ្តាប្រទេសលោកខាងលិចក៏បានចោទប្រកាន់រុស្ស៊ីថាបានត្រៀមលក្ខណៈបើកការវាយប្រហារទៅលើប្រទេសអ៊ុយក្រែនគ្រប់ពេលវេលា ។ ទាហានរុស្ស៊ីជាច្រើនបានត្រៀមលក្ខណៈរួចរាល់សម្រាប់វាយប្រហាររង់ចាំតែបទបញ្ជាប៉ុណ្ណោះ៕ដោយ៖សាធី
រូបថត៖SWISS airliner.