អឺរ៉ុបព្រមានថាសន្តិសុខសណ្តាប់ធ្នាប់ពិភពលោក កំពុងរងការគំរាមកំហែងពីទំនាក់ទំនង រុស្ស៊ី-ចិន

ចែករំលែក៖

កន្លងមក ក្រុមអ្នកឯកទេសវិភាព ពីនយោបាយសន្តិសុខនៅលើពិភពលោក បានបញ្ជាក់ថា ការកើនឡើងនៃឥទ្ធិពលរបស់ចិន និងរុស្ស៊ី ក៏ដូចជាតទំនាក់ទំនងជិតស្និទ្ធរបស់ប្រទេសទាំងពីរ នឹងដើរតួនាទីយ៉ាងសំខាន់ ក្នុងការរៀបចំសន្តិសុខសណ្តាប់ធ្នាប់ពិភពលោកឡើងវិញ។ ប៉ុន្តែពេលនេះ តំណាងជាន់ខ្ពស់របស់សហគមន៍អឺរ៉ុបស្តីពីគោលនយោបាយកិច្ចការបរទេសនិងសន្តិសុខ បានលើកឡើងថា សណ្តាប់ធ្នាប់ពិភពលោកកំពុងតែរងការគំរាមកំហែងពីទំនាក់ទំនងយ៉ាងជិតស្និទ្ធរវាងរុស្ស៊ីនិងចិន។ សារព័ត៌មាន RT បានដកស្រង់សំដីមន្ត្រីជាន់ខ្ពស់ របស់សហគមន៍អឺរ៉ុប លោក Josep Borell បានប្រកាសនៅថ្ងៃទី ២០ ខែកុម្ភៈថា សន្តិសុខសណ្តាប់ធ្នាប់ពិភពលោករងការគំរាមកំហែង ពីរុស្ស៊ីនិងចិន។ លោកបញ្ជាក់ថាប្រទេសទាំងពីរកំពុងតែព្យាយាមផ្លាស់ប្តូរសន្តិសុខសណ្តាប់ធ្នាប់ពិភពលោកនាពេលបច្ចុប្បន្ន។ ការលើកឡើងខាងលើ ក្រោយរយៈពេល៣ថ្ងៃ ដែល ទីក្រុងមូស្គូ និងប៉េកាំង បានចេញសេចក្តីប្រកាសរួមចោទប្រកាន់ជាច្រើនចំណុចទៅលើគោលនយោបាយការបរទេសរបស់រដ្ឋាភិបាលអាមេរិក ដោយបានអំពាវនាវឲ្យបញ្ចប់សកម្មភាពជ្រៀតជ្រែកកិច្ចការផ្ទៃក្នុង របស់ប្រទេសមានដែនអធិបតេយ្យពេញលេញ។ លោក Josep Borell កាលពីថ្ងៃទី២០ ខែកុម្ភៈបានប្រកាសថា សន្តិសុខសណ្តាប់ធ្នាប់ពិភពលោក សេរីពហុភាគីកំពុងតែរងការគំរាមកំហែងពីមេដឹកនាំផ្តាច់ការពីរ គឺរុស្ស៊ីនិងចិន។ ក្រោយរយៈពេល ៣០ ឆ្នាំ នៃសង្គ្រាមត្រជាក់បានបញ្ជប់ ចិននិងរុស្ស៊ី បានខិតខំដើម្បីរៀបចំឡើងវិញដល់សន្តិសុខសណ្តាប់ធ្នាប់ពិភពលោក។ ជាការពិតណាស់បច្ចុប្បន្ន ឥទ្ធិពលរបស់ចិននិងរុស្ស៊ី ទាំងសេដ្ឋកិច្ច កិច្ចការបរទេស នៅលើឆាកអន្តរជាតិកាន់តែ ខ្លាំងឡើងហើយទទួលបានការគាំទ្រពីប្រទេសជាច្រើន ។ ការដែលចិននិងរុស្ស៊ីបង្កើតឥទ្ធិពល ដោយសារតែ បណ្តាប្រទេសលោកខាងលិច គិតតែពីប្រយោជន៍ខ្លួនឯង ៕ដោយ៖សាធី

...

រូបថត៖TTXVN-VNA.

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print