ខេត្តស្វាយរៀង៖ មានករណីមនុស្សម្នាក់ដេកស្លាប់ នៅ
បន្ទប់កាស៊ីណូ ឃីង ក្រោនក្រុងបាវិតបង្កការភ្ញាក់ផ្អើលដល់សមត្ថកិច្ចមូលដ្ឋានមកពិនិត្យសពសង្ស័យគាំងបេះដូង បណ្តាលមកពីខ្យល់គ។
ហេតុការណ៏នេះបានកើតឡើងកាលពីវេលាម៉ោង៣និង១០នាទីរសៀលថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២២
នៅអគារ M ជាន់ទី៨ បន្ទប់លេខ C៨០៥ កាស៊ីណូក្រោណ ស្ថិតនៅក្នុងភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង។
យោងតាមសមត្ថកិច្ចនគរបាលបានអោយដឹងថាបុរសខាងលើមានឈ្មោះ
NGUYEN HUY HOANG អាយុ២៤ឆ្នាំ ជនជាតិវៀតណាម កាន់លិខិតឆ្លងដែនលេខ C ៩៧៦៨៧០២ មុខរបរបុគ្គលិកក្រុមហ៊ុន មានទីលំនៅខេត្តថាន់ហ័រ ប្រទេសវៀតណាម។
ប្រភពបន្តថា ក្រោយពីទទួលបានព័ត៌មានភ្លាម សមត្ថកិច្ចបានចុះទៅដល់កន្លែងកើតហេតុ ឃើញមានសាកស.ពបុរសម្នាក់ ដេកផ្កាប់មុខ ស្លា.ប់នៅលើគ្រែក្នុងបន្ទប់ដេក ប្រាកដមែន។
ប្រភពបន្តទៀតថា ក្រុមមន្ត្រីជំនាញ និងគ្រូពេទ្យ បានពិនិត្យ និងធ្វើកោសល្យវិច្ច័យ លើខ្លួនប្រាណសាកសព ឃើញថា ពុំមានស្លាកស្នាមអ្វីឡើយខណះសមត្ថកិច្ច បានសន្និដ្ឋានថា បុរសជនជាតិវៀតណាមនោះ ស្លា.ប់ ដោយសារគាំងបេះដូង បណ្តាលមកពីខ្យល់គ។
ដោយជនរងគ្រោះ ជាជនជាតិវៀតណាម សមត្ថកិច្ច បានកសាងសំណុំរឿង បញ្ជួនសពជនរងគ្រោះ ទៅនាយកដ្ឋានបច្ចេកទេស និងវិទ្យាសាស្ត្រ ហើយបញ្ជូនសាកស.ព ទៅរក្សាទុក នៅសាលរក្សាសពវត្តស្ទឹងមានជ័យ រាជធានីភ្នំពេញផងដែរ៕
ដោយ៖ យឹម សុថាន