ភ្នំពេញ ៖ ក្រុមជនសង្ស័យដែលតែងតែធ្វើសកម្មភាពឆក់និងប្លន់ក្នុងរាជធានីនាពេលកន្លងមកត្រូវសមត្ថកិច្ចធ្វើការបង្ក្រាបបានបន្ទាប់ពីស្រាវជ្រាវអស់រយៈពេលកន្លងមក។
ការឃាត់នេះបន្ទាប់ពីកំលាំងសម្ងាត់បានរាយការណ៍ថាក្រុមនេះបានប្រមូលផ្តុំគ្នាបំរ៉ុងមកលេងហ្គេមបាញ់ត្រីមួយកន្លែងស្ថិតក្នុងសង្កាត់ភ្នំពេញថ្មី កាលពីវេលា ម៉ោង០០និង៣០នាទីរំលងអាធ្រាត្យឈានចូលថ្ងៃទី២៤មេសាឆ្នាំ២០១៦នៅចំណុចផ្លូវលំក្រុម១២ភូមិគោកឃ្លាងសង្កាត់ភ្នំពេញថ្មីខណ្ឌសែនសុខ។
ជនសង្ស័យទី១ឈ្មោះឃុន សុខន អាយុ២២ឆ្នាំ
ទី២ឈ្មោះម៉ៅ ចាន់វាសនា អាយុ២៤ឆ្នាំទី៣ឈ្មោះ
ភឿង យា អាយុ២៦ឆ្នាំទី៤ឈ្មោះសូរ សារ៉ាត់ អាយុ២៦ឆ្នាំទី៥ឈ្មោះមឿន ដែនឧត្តម អាយុ១៩
ឆ្នាំទី៦ឈ្មោះសឹុម ពិសិដ្ឋ អាយុ២៨ឆ្នាំទី៧ឈ្មោះ
ង៉ែត វ៉ាន់ណាន់ អាយុ២៣ឆ្នាំនិងទី៨ឈ្មោះសុខ
ខមរា អាយុ១៩ឆ្នាំ។
ប្រភពសមត្ថកិច្ចបានប្រាប់ឱ្យដឹងថាមុនឃាត់ខ្លួនក្រុមខាងលើគឺកម្លាំងនរបស់លោកបានធ្វើការស្រាវជ្រាវនិងតាមដានជាច្រើនខែមកហើយលុះដល់វេលាម៉ោងខាងលើកម្លាំងសម្ងាត់បានរាយការណ៍មកប្រាប់ថាក្រុមខាងនេះបានមកប្រមូលផ្តុំគ្នាលេងហ្គេមបាញ់ត្រីនៅចំណុចភូមិខាងលើទើបកម្លាំងសមត្ថកិច្ចប៉ុស្តិ៍នគរបាលភ្នំពេញថ្មីបានសហការណ៍ជាមួយកម្លាំងអត្តរាគមន៍ខណ្ឌសែនសុខតាមច្បាមនិងឃាត់ខ្លួនក្រុមនេះបាន០៨នាក់យកមកសាកសួរនៅប៉ុស្តិ៍ភ្នំពេញថ្មី។
សមត្ថកិច្ចបានប្រាប់ទៀតថាក្រុមនេះកន្លងមកធ្លាប់ធ្វើសកម្មភាពឆក់តាមផ្លូវសាធារណះនិងកៀងប្លន់យកម៉ូតូរបស់ប្រជាពលរដ្ឋក្នុងរាជធានីភ្នំពេញក្នុងចំណោមជនសង្ស័យទាំង៨នាក់នេះឈ្មោះ ឃុត សុខន គឺជាមេខ្លោង ។
នៅចំពោះមុខសមត្ថកិច្ចក្រុមនេះបានសារភាពថាកន្លងមកក្រុមខ្លួនពិតជាធ្លាប់ធ្វើសកម្មភាពឆក់តាមផ្លូវសាធារណៈនិងប្លន់ពិតប្រកដមែន។
ក្រោយពីធ្វើការសាកសួរជំហានដំបូងចប់ក្រុមជនសង្ស័យខាងលើបានបញ្ជូនទៅឃុំខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខដើម្បីចាត់ការតាមនិតិវិធីបន្ត៕
តុង សីហា