មន្ត្រីឧទ្យានុរក្ស​ រកឃើញ​អន្ទាក់ចំនួន២៥អន្ទាក់ និងប្រទេះឃើញជើងសត្វទន្សោងដែលជន​ល្មើស​បានកាត់ទុកចោលក្នុងព្រៃ

ចែករំលែក៖

ខេត្ត​ឧត្តរមានជ័យ​-សៀមរាប​៖​ បច្ចុប្បន្ន​នេះ​យេីងសង្កេតឃេីញថា​ ក្រុមជនល្មើសនៅតែបន្តដាក់អន្ទាក់សត្វព្រែ​ ដេីម្បីសម្លាប់យកសាច់មកធ្វេីអាជីវកម្មលក់ដូរទៅឱ្យក្រុមឈ្មួញ​សត្វ​ព្រៃ​ ខណៈដែលមន្រ្តីឧទ្យានុរក្ស​ បាន​ប្រទេះឃើញទន្សោងដែលត្រូវជនសង្ស័យដាក់អន្ទាក់រហូតដល់ស្លាប់កាលពីថ្មីៗនេះផងដែរ។

​បេីយោង​តាមប្រភពព័ត៍មានពី​ក្រសួង​បរិស្ថាន​ បានឱ្យដឹងថា​ កាលពីថ្ងៃទី​២៣​ ខែកុម្ភៈ​ ឆ្នាំ​២០២២ម្សិលមិញនេះ​ មន្ត្រីឧទ្យានុរក្ស ស្នាក់ការភ្នំអណ្តូង បានចុះល្បាតត្រួតពិនិត្យបទល្មើសធនធានធម្មជាតិ តាមដងអូរផ្នែកខាងជើងភ្នំអណ្ដូង សារអន្ទាក់បានចំនួន២៥អន្ទាក់ និងបានប្រទេះឃើញជើងទន្សោងដែលជនសង្ស័យបានកាត់ទុកចោល។

ជាក់ស្ដែង​តាមស្ថានភាពនៅទីកន្លែងឃើញថាសកម្មភាពនោះទើបកើតឡើងថ្មីៗ ក្រុមការងារបានធ្វើការប្រមូលវត្ថុតាងហ៊ុមព័ទ្ធតំបន់នោះ និងតាមដានស៊ើបអង្កេតស្រាវជ្រាវបន្តដើម្បីរកមុខជនល្មើសមកផ្ដន្ទាទោសតាមច្បាប់ស្ដីពីតំបន់ការពារធម្មជាតិ។

ដោយ​ឡែក​នៅថ្ងៃដដែល​នោះ​ មន្ទីរបរិស្ថានខេត្តសៀមរាប​ បានឱ្យដឹងដែរថា៖​ មន្រ្តីឧទ្យានុរក្សស្នាក់ការពើងស្វាយ បានចុះល្បាត និងបិទខិត្តប័ណ្ណអប់រំផ្សព្វផ្សាយ និងសរសេរពាក្យថា ”កុំ” តាមដើមឈើមួយចំនួន នៅក្នុងភូមិសាស្ត្រស្រុកជីក្រែង៕

...

ដោយ​៖សហការី​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print