លោក ដាតុ​ អ៉ីស្មាអែល សាប្រ៊ី ប៊ីន យ៉ាកុប នាយករដ្ឋមន្ត្រីម៉ាឡេស៊ី បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់អញ្ជើញចាកចេញពីប្រទេសកម្ពុជាហើយ នៅយប់ ថ្ងៃទី២៤ ខែកុម្ភៈ

ចែករំលែក៖

 

ភ្នំពេញ : លោក ដាតុ​ អ៉ីស្មាអែល សាប្រ៊ី ប៊ីន យ៉ាកុប នាយករដ្ឋមន្ត្រីម៉ាឡេស៊ី បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់អញ្ជើញចាកចេញពីប្រទេសកម្ពុជាហើយ នៅយប់ ថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២នេះ ក្រោយបំពេញទស្សនកិច្ចផ្លូវការរយៈពេល២ថ្ងៃ។

សូមបញ្ជាក់ថា, លោក ដាតុ​ អ៉ីស្មាអែល សាប្រ៊ី ប៊ីន យ៉ាកុប បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ អញ្ជើញមកដល់ប្រទេសកម្ពុជា កាលពីរសៀលថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២២ ដើម្បីបំពេញទស្សនកិច្ចផ្លូវការ តបតាមការអញ្ជើញរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា។

ក្នុងអំឡុងពេលទស្សនកិច្ចនេះ លោកបានអញ្ជើញដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធ នៅវិមានឯករាជ្យ និងនៅមណ្ឌប ព្រះករុណា ព្រះបាទសម្ដេចព្រះនរោត្ដម សីហនុ «ព្រះបរមរតនកោដ្ឋ» អតីតព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា។ លោកក៏បានជួបពិភាក្សាការងារជាមួយ សម្តេចតេជោ ហ៊ុន សែន និងចូលជួបសម្តែងការគួរសមជាមួយ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា និងសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភាកម្ពុជា​ ព្រមទាំងចូលបង្គំគាល់ ព្រះករុណា ព្រះបាទ សម្តេចព្រះ បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជាផងដែរ។

ទស្សនកិច្ចរបស់ នាយករដ្ឋមន្ត្រីម៉ាឡេស៊ី ធ្វើឡើងដើម្បីពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគី ព្រមទាំងផ្លាស់ប្តូរទស្សនកិច្ចជុំវិញបញ្ហាតំបន់ និងពិភពលោកផងដែរ។ ជាមួយគ្នាដំណើរទស្សនកិច្ចផ្លូវការនេះ កម្ពុជា-ម៉ាឡេស៊ី ក៏បានចេញសេចក្តីថ្លែងការណ៍១៤ចំណុចថែមទៀត៕

ដោយ : សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print