ខេត្តកណ្ដាល៖ បុរសម្នាក់ត្រូវបានអ្នកភូមិឬស្សីជ្រោយប្រទះឃើញដេកស្លាប់យ៉ាងអាណោចអម្មដោយពុំមានសាច់ញាតិមកទំនាក់ទំនងពិនិត្យសព្វនៅឡើយ។
ហេតុការណ៏នេះបានកើតឡើងកាលពីវេលាម៉ោង៧និង៣០នាទីព្រឹកថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៦ ដែលឋិតនៅចម្ងាយពីផ្លូវជាតិលេខ៦អា ២៥ម៉ែត្រក្នុងប្រឡាយមេឋិតនៅក្នុងភូមិឬស្សីជ្រោយ ឃុំឬស្សីជ្រោយ ស្រុកមុខកំពូលខេត្តកណ្តាល។
តាមប្រភពពីប្រជាពលរដ្ឋនៅក្បែនោះបានឲ្យដឹងថា បុរស់រូបនេះគេធ្លាប់ឃើញដើចុះដើឡើងនៅម្តុំមុខវត្តឬស្សីជ្រោយ២ថ្ងៃកន្លងមកហើយ បុរសរូបនោះមានសតិមិនល្អរៀងវង្វេងៗ ដោយរូបគាត់ដើរើសកាកសំណល់នៅតាមចិញ្ចើមផ្លូវសុីជាអាហារ ស្រាប់តែនៅព្រឹកកើតហេតុឃើញបុរស់រូបនេះដេកស្លាប់បាត់ទៅហើយ។
បើតាមការអះអាងរបស់សមត្ថកិច្ចនគរបាលស្រុកបាសន្និដ្ឋានជំហ៊ានដំបូងថា បុសនេះប្រហែលជាខ្យល់គរដោយសាដាច់បាយ តាមមន្រ្តីនគរបាលកោសល្យវិច្ចយ័បានបញ្ជាក់ថា បុរស់រូបនេះស្លាប់ប្រហែលពីថ្ងៃកន្លងមកហើយ តែគ្មានអ្នកបានឃើញ ។
បច្ចុប្បន្នសពត្រូវបានបញ្ជូនមកកាន់វត្តភូមិក្អដើមម្បីសួររកសាច់ញាតិនិងបូជាតាមប្រពៃណី។ ពត៏មានចុងក្រោយបានឲ្យដឹងពីនគរបាលមូលដ្ឋានមកថា បុរស់រូបនេះឈ្មោះ ស៊ុន សុន អាយុ៥៦ឆ្នាំ មានស្រុកកំណើតនៅភូមិស្រម៉ ឃុំព្រៃព្នៅ ស្រុកពារាំងខេត្តព្រៃវែង គាត់មកធ្វើជាកម្មករឡឥដ្ឋនៅក្នុងឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល ៕
ដោយ៖ ឡូ សំអាត