ជ្រោយចង្វារ ៖ កាលពីព្រឹកថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៦ អាជ្ញាធរខណ្ឌជ្រោយចង្វារ និងសង្កាត់ជ្រោយចង្វារ បានរួមសហការជាមួយគណៈគ្រប់គ្រងវិទ្យាល័យជាស៊ីមជ្រោយចង្វារ ដើម្បីធ្វើការសម្អាតបរិស្ថាន និងដើរប្រមូលសំរាមតាមដងផ្លូវចាប់ពីមុខវិទ្យាល័យរហូតដល់ផ្សារយ៉ាំង និងរង្វង់មូលព្រហ្មបាយ័ន ស្ថិតក្នុងសង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ដោយមានការចូលរួមពីអាជ្ញាធរខណ្ឌ សង្កាត់ លោកនាយក-នាយករង លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស នៃវិទ្យាល័យជាស៊ីមជ្រោយចង្វារ សរុបប្រមាណជាង ៤០០នាក់៕
ដោយៈ រដ្ឋបាលខណ្ឌជ្រោយចង្វារ
...