ប្រធានាធិបតីអ៊ុយក្រែន បានលើកឡើងនៅថ្ងៃទី២៥ខែកុម្ភៈ ថា លោកនិងពលរដ្ឋអ៊ុយក្រែន«ត្រូវគេបោះបង់ចោល»ក្នុងសង្គ្រាមប្រឆាំងរុស្ស៊ី ក្រោយពេលទាហានរុស្ស៊ីវាយប្រហារអ៊ុយក្រេនបណ្តាលឲ្យមានអ្នកស្លាប់និងរបួសជិត៥០០នាក់ ។ ក្នុងនោះមានអ្នកស្លាប់ជិត ១៤០ នាក់និងជាង ៣០០នាក់រងរបួស។ សារព័ត៌មាន The Guardian បានដកស្រង់សំដី ប្រធានាធិបតី Volodymyr Zelenskiy បានលើកឡើងថា «យើងត្រូវគេបោះបង់ចោលឲ្យនៅម្នាក់ឯងក្នុងសង្គ្រាមការពារប្រទេសជាតិរបស់ខ្ញុំ។ តើអ្នកណាដែលបានត្រៀមលក្ខណចូលរួមជាមួយយើងខ្ញុំ យើងមិនឃើញមានអ្នកណាទាំងអស់ អ្នកណាក៏ភ័យខ្លាច»។ ប្រធានាធិបតីអ៊ុយក្រែនបានលើកឡើងថា លោកពិតជាខកចិត្តយ៉ាងខ្លាំងចំពោះមេដឹកនាំលោកខាងលិច បានត្រឹមតែនិយាយ។ ប្រធានាធិបតីអ៊ុយក្រែនក៏បានសួរទៅប្រមុខដឹកនំាប្រទេសតំបន់អឺរ៉ុបទាំង ២៧ ថាតើអ៊ុយក្រែនអាចចូលជាសមាជិកណាតូបានដែរឬទេ? មនុស្សគ្រប់គ្នាខ្លាច មិនហានឆ្លើយតបនោះឡើយ ។ ប៉ុន្តែយើងមិនខ្លាចឡើយនឹងតស៊ូដល់ទីបញ្ចប់៕ដោយ៖សាធី
រូបថត៖Reuters.