កីឡាករ​ ពៅ សក្តិ​សិទ្ធ វាយប្រពន្ធដោយខឹងមានសាហាយត្រូវសមត្ថកិច្ចឃាត់ខ្លួន

ចែករំលែក៖

ភ្នំពេញ៖ កីឡាករប្រដាល់ក្បាច់គុនបុរាណខ្មែរពៅ សក្តិសិទ្ធ បានត្រូវប៉ូលិសសង្កាត់កាកាបកោះហៅសាកសួរទាក់ទងទៅនឹង ការប្រើអំពើហិង្សាវាយទៅលើប្រពន្ធ ។

ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង១រសៀលថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៦ នៅក្នុងភូមិក្បាលដំរី សង្កាត់កាកាប ខណ្ឌ ពោធិសែនជ័យ ។

កីឡាករ ពៅ សក្តិសិទ្ធ អាយុ២៩ឆ្នាំ និងមានស្រុកកំណើតនៅភូមិស្វាយជ្រុំ ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល បាន និយាយថា ពួកគាត់រស់នៅជាមួយគ្នា៨ឆ្នាំមកហើយ មូលហេតុដែលប្រើអំពើហិង្សាវាយទៅលើប្រពន្ធមួយដៃដោយសារខឹងប្រព ន្ធមានសាហា យ និងយកលិខិតឆ្លងដែន(Passport)លាក់ទុក ខណៈខ្លួនត្រូវធ្វើដំណើរទៅជប៉ុនវិញនៅថ្ងៃស្អែកទី២៥ ខែមេសា ព្រោះបេសកកម្ម៤ឆ្នាំរបស់គេ ទើបតែបាន២ឆ្នាំប៉ុណ្ណោះ និងថានៅក្នុងប្រទេសជប៉ុនរូបគេធ្វើជាគ្រូក្បាច់គុនបុរាណខ្មែរផង និង ឡើងសង្វៀនប្រដាល់ផង ។ ចំណែកឯប្រពន្ធឈ្មោះសុខ ធារ៉ា អាយុ២៩ឆ្នាំបាននិយាយតបថា មូលហេតុដែលនាងយកលិខិត ឆ្លងដែនលាក់ដោយសារប្តី(ពៅ សក្តិសិទ្ធ)មានស្រីថ្មី ។

នៅចំពោះមុខសមត្ថកិច្ចកីឡាករពៅ​ សក្តិសិទ្ធបានធ្វើកិច្ចសន្យាថានិងឈប់ប្រើអំពើហង្សារទៅលើប្រពន្ធខ្លួនទៀតហើយនិង ព្រមរួមរស់នៅជាមួយគ្នាជាប្តីប្រពន្ធតទៀត ៕

image3(1)

image1

ដោយ៖ សុខាសែនជ័យ

...

111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print