ប្រធានាធិបតីអ៊ុយក្រែន បានថ្លែងថា ប្រទេសរបស់លោកត្រូវបានទុកចោលម្នាក់ឯងឱ្យតតាំងប្រយុទ្ធជាមួយរុស្ស៊ី

ចែករំលែក៖

ប្រទេសអ៊ុយក្រែន ៖ បន្ទាប់ពីរុស្ស៊ីបើកការលុកលុយទ្រង់ទ្រាយធំនៅថ្ងៃទី១ ដែលបានសម្លាប់ជនជាតិអ៊ុយក្រែនអស់ជាង១០០នាក់និងរបួសជិត៤០០នាក់ផ្សេងទៀត ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky បានថ្លែងថា ប្រទេសរបស់លោកត្រូវបានទុកចោលម្នាក់ឯងឱ្យតតាំងប្រយុទ្ធជាមួយរុស្ស៊ី។ លោកបានបន្ថែមថា “តើនរណាត្រៀមខ្លួនប្រយុទ្ធជាមួយយើង? ខ្ញុំមិនឃើញនរណាម្នាក់ទេ។ តើនរណាត្រៀមខ្លួនផ្តល់ការធានាដល់អ៊ុយក្រែនពីសមាជិកភាពណាតូ? មនុស្សគ្រប់គ្នាមានការភ័យខ្លាចអស់ហើយ” ។

លោក Zelensky បានបន្តថា “ក្រុមបំផ្លិចបំផ្លាញ” របស់រុស្ស៊ីបានចូលទៅក្នុងរដ្ឋធានី Kyiv ហើយខណៈរូបគាត់និងក្រុមគ្រួសារនៅតែស្ថិតក្នុងប្រទេសអ៊ុយក្រែនដដែលបើទោះបីជារុស្ស៊ីកំណត់គាត់ថាជា “គោលដៅទី ១របស់គេក៏ដោយ” ។

សម្រាប់១ថ្ងៃដំបូង រុស្ស៊ីបានបើកការវាយប្រហារចំនួន២០៣លើក ចេញពី៣ច្រក (ជើង កើត និងពីខាងត្បូង) ហើយបានបំផ្លាញមូលដ្ឋានយោធាអ៊ុយក្រែនរហូតដល់៧៤កន្លែង។ ប្រធានាធិបតីអាមេរិក លោក Joe Biden បានប្រជុំជាមួយសម្ព័នមិត្តជាច្រើនរួមទាំងប្រទេសមហាអំណាចសេដ្ឋកិច្ច G-7 ផង ដើម្បីដាក់ទណ្ឌកម្មគ្រប់បែងយ៉ាងដែលអាចធ្វើបានប្រឆាំងនឹងរុស្ស៊ី ប៉ុន្តែមានប្រសិទ្ធភាព និងធ្វើឱ្យលោកពូទីនខ្លាចឬយ៉ាងណា សូមបន្តតាមដាន… ៕

...


ដោយ : ពុយ គា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print