ជនសង្ស័យជនជាតិវៀតណាមប្រុសស្រី៣នាក់ត្រូវបាន(អហ)ឃាត់ខ្លួនពីបទករណីចែកចាយគ្រឿងញៀន

ចែករំលែក៖

ស្វាយរៀង៖ជនសង្ស័យជនជាតិវៀតណាមប្រុសស្រី៣នាក់ត្រូវបានកំលាំងសមត្ថកិច្ចនគបាលរដ្ឋបាលឃុំសំរោងសហការជាមួយសមត្ថកិច្ចកងអាវុធហត្ថស្រុកចន្ទ្រាធ្វើការចុះបង្ក្រាបនិងឃាត់ខ្លួននៅវេលាម៉ោង៩៖៤៥នាទីថ្ងៃទី១ខែកក្កដាឆ្នាំ២០១៥នៅចំណុចផ្ទះជួលស្ថិតនៅ
ភូមិចេក. ឃុំសំរោង ស្រុកចន្ទ្រា។
យោងតាមសមត្ថកិច្ចកងរាជអាវុធហត្ថស្រុកចន្ទ្រាបានអោយដឹងថាជនសង្ស័យទាំង៣នាក់ មានឈ្មោះវឿងភឿកហ៊ីវ អាយុ៣១ឆ្នាំមុខរបរមិនពិតប្រាកដមានទីលំនៅ
ក្រុងហូជីមិញប្រួទេសវៀតណាម
ទី២ឈ្មោះ វៀង.ធីង៉ុកឃៀវ ភេទស្រីជនជាតិវៀតណាមអាយុ២៨ ឆ្នាំ
មានទីលំនៅខេត្ត ប៊ិញភឿកប្រទេសវៀតណាមនិងទី
៣៖ ឈ្មោះ វៀង ថាញ់សាង ភេទប្រុស២៣ឆ្នាំ
ជនជាតិវៀតណាមរស់នៅខេត្តប៊ិញភឿកប្រទេសវៀតណាម ។សមត្ថកិច្ចកងអាវុធហត្ថបន្តទៀតថាចំពោះវត្ថុតាងដែលរឹបអូសបានរួមមាន៖ថ្នាំញៀនប្រភេទ ម៉ាទឹកកក ចំនួន ៣កញ្ចប់នឹងរបស់របរមួយចំនួនទៀត។
រហួតមកដល់រសៀលថ្ងៃទី១ខែកក្កដាឆ្នាំ២០១៥ជនសង្ស័យទាំង៣នាក់ត្រូវបានសមត្ថកិច្ចកងរាជអាវុធហត្ថស្រុកចន្ទ្រាកសាងសំណុំរឿងបញ្ជូនបន្តទៅទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តស្វាយរៀងចាត់ការតាមច្បាប់។

20150701-180024.jpg

20150701-180030.jpg

...

20150701-180035.jpg

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print