កម្មករ កម្មការិនីរោងចក្រវ៉ូណាមីដួលសន្លប់ ដោយសារពុលផ្អកកំពឹស

ចែករំលែក៖

តាកែវ៖ កម្មករ កម្មការិនីរោចក្រវ៉ណាមីប្រមាណជា ៦៣នាក់ បានដួលសន្លប់ជាបន្ត បន្ទាប់ ដោយសារពុលផ្អកកំពឹស កាលពីម៉ោង ១៦ និង ៣០នាទីថ្ងៃទី១ ខែកក្កដា ឆ្នាំ២០១៥ នៅរោងចក្រវ៉ូណាមី ដែលមានទីតាំងស្ថិតក្នុងភូមិសំរោង ឃុំសូភី ស្រុក បាទី ខេត្តតាកែវ ។
ប្រពភពីរដ្ឋបាល និងសន្តិសុខរោងចក្រ បានឲ្យដឹងថា ក្រោយពីការហូបបាយថ្ងៃត្រង់រួច កម្មករនៅរោងចក្រវ៉ូណាមីបានចូលធ្វើការវិញជាធម្មតា នៅពេលកំពុងតែធ្វើការ ស្រាប់តែមានកម្មករដួលសន្លប់ជាបន្តបន្ទាប់ចំនួន ៦៣នាក់ (ស្រី) នៃអគារដែលកម្មករសរុប ៧៣០នាក់ ។ ប្រភពដដែលបានបន្តថា ក្រោយពីការដួលសន្លប់ក្រុមការងារថ្នាក់ស្រុក បានចុះត្រួតពិនិត្យ និងសន្និដ្ឋានជំហានដំបូងថា ពុលម្ហូបអាហារ និងកម្មករមានកម្លាំងទន់ខ្សោយ។ បច្ចុប្បន្នកម្មករដែលដួលសន្លប់ ត្រូវបានកម្លាំងសមត្ថកិច្ច និងក្រុមគ្រូពេទ្យបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកស្រុកបាទី និងពេទ្យឯកជន ៕

20150701-180636.jpg

20150701-180641.jpg

...

20150701-180646.jpg

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print