ប្រជាពលរដ្ឋ១០៣គ្រួសារសំណូមពរឱ្យក្រុមហុ៊នអភិវឌ្ឍន៍តំបន់ជ្រោយចង្វារកុំបែងចែកដំបន់ ស

ចែករំលែក៖

ភ្នំពេញ ៖ប្រជាពលរដ្ឋដែលរស់នៅភូមិដើមគរ សង្កាត់ខណ្ឌជ្រោយចង្វារ ២៣គ្រួសារបានជួបប្រជុំជាមួយតំណាងក្រុមហ៊ុន OCIC ដើម្បីពិភាក្សាគ្នាពន្លឿនក្នុងការដោះស្រាយហើយសំណូមពររបស់ប្រជាពលរដ្ឋ និងកុំឱ្យក្រុមហ៊ុនបែងចែកដំបន់សរ ឬខ្មៅ ហើយសំណូមពរសុំឲ្យក្រុមហុ៊មធ្វើបណ្ណ័កម្មសិទ្ធិ និងចុះវាស់វែងឱ្យដូចប្រជាជនដទៃទៀតដែលរស់នៅក្នុងភូមិ-សង្កាត់ជាមួយគ្នា ។

ពិធីនេះធ្វើឡើងកាលពីព្រឹក ថ្ងៃទី១ ខែកក្កដា ឆ្នាំ២០១៥ ដែលមានការចូលរួមដោយលោក ឡេង រ៉ាវង្ស អភិបាលរងខណ្ឌជ្រោយចង្វារ និងលោកមីុ សារិនតំណាងក្រុមហុ៊ន OCIC រួមជាមួយនឹងមន្ត្រីសាលាខណ្ឌជ្រោយចង្វារ និងតំណាងប្រជាពលរដ្ឋ ដែលមានដីធ្លីនៅតំបន់អភិវឌ្ឍជ្រោយចង្វារ ដែលមានប្រជាពលរដ្ឋម្ចាស់ដីពាក់ពន្ធ័ចំនួន ១០០គ្រួសារ។

ដោយការជួបគ្នានោះពួកគាត់បានជម្រុញឱ្យតំណាងក្រុមហ៊ុនជួយពន្លឿនក្នុងការរកដំណោះស្រាយផ្លូវកណ្តាលណាមួយដែលអាចទទួលយកបានទាំងសងខាង ដោយមិនមានខាងណាមានប្រៀបជាងខាងណាឡើយ ។
ការជួបគ្នារវាងអាជ្ញារធរនិងតំណាងប្រជាពលរដ្ឋចូលរួមប្រមាណជាង១០៣នាក់ លើ១០០គ្រួសារ នេះ បានសំណូមពរកុំឱ្យក្រុមហុ៊ម OCIC កុំបែងចែកតំបន់ ស ហើយសំណូមពរសុំក្រុមហុ៊មធ្វើបណ្ណ័កម្មសិទ្ធិនិងចុះវាស់វែងឱ្យបានឆាប់រហ័ស ។

មានប្រសាសន៍សំណេះសំណាលនាឱកាសនេះ លោកឡេង រ៉ាវង្ស អភិបាលរងខណ្ឌជ្រោយចង្វារ បានលើកឡើងអំពីការអភិវឌ្ឍន៍របស់រាជរដ្ឋាពិបាល ដែលដឹកនាំដោយសម្តេចតេជោហុ៊ន សែន និងការចរចាគ្នារវាងអាជ្ញាធរជាមួយក្រុមហុ៊ និងប្រជាពលរដ្ឋ ដោយលោកលើកឡើងថា ការអភិវឌ្ឍនេះលោកប្រើពាក្យថាយកក្រុងចិញ្ចឹមក្រុង។

ជាមួយគ្នានោះលោកឡេង រ៉ាវង្ស បានពន្យល់ប្រជាពលរដ្ឋដោយសង្កត់ធ្ងន់ថា កុំឲ្យមានការព្រួយបារម្ភ ព្រោះនៅពេលខាងមុខ រាជរដ្ឋាភិបាល និងសាលារាជធានីភ្នំពេញ បានផ្តល់សិទ្ធិដល់លោកឃ្លាំ ហួត អភិបាលខណ្ឌជ្រោយចង្វារ ធ្វើការដោះស្រាយជាមួយប្រជាពលរដ្ឋ ដែលរងផលប៉ះពាល់នៅតំបន់អភិវឌ្ឍន៍ទីក្រុងរណជ្រោយចង្វារទាំងអស់ ដោយគាត់លោកពន្យល់ថា ត្រូវជឿជាក់ទៅលើជំហររបស់លោកអភិបាលខណ្ឌ ដែលលោកនៅខាងប្រជាពលរដ្ឋជានិច្ច។

នាឱកាសនេះដែរតំណាងឲ្យសហគន៍ភូមិដើមគរដែលមានដីធ្លីក្រុមហុ៑នចាត់ចូលជាតំបន់ ស នោះក៏បានសំណូរឲ្យសាលារាជធានីភ្នំពេញ និងក្រុមហ៊ុន OCIC ១.កំុឲ្យមានតំបន់-ស ២.កុំឲ្យរើសអើងប្រជាពលរដ្ឋដែលរស់នៅក្នុងភូមិជាមួយគ្នា នាំឲ្យប៉ះពាល់អារម្មណ៍ប្រជាពលរដ្ឋ ៣.ប្រជាពលរដ្ឋស្នើឲ្យខាងសាលារាធានីភ្នំពេញធ្វើបណ្ណ័កម្មសិទ្ធិ និងចុះវាស់វែងឱ្យបានឆាប់រហ័ស ៕

20150701-182235.jpg

20150701-182242.jpg

...

20150701-182248.jpg

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print