ភ្នំពេញ៖ មានសង្គ្រាមមានសោកវិនាសកម្ម! សង្គ្រាមរវាងរុស្សុីនិងអ៊ុយក្រែនទេីបតែចាប់ផ្តេីមនៅថ្ងៃទី២៤ កុម្ភ: ២០២២ ម្សិលមិញ ដោយមានមនុស្សស្លាប់និងរបួសជាង៣០០នាក់ហេីយ! នេះបេីតាមប្រភពព័ត៍មានពីលោក ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជា (ស៉ីម៉ាក់) បានបញ្ជាក់នៅលេីបណ្ដាញសង្គមហ្វេសប៊ុកផ្ទាល់ខ្លួននៅថ្ងៃសុក្រទី២៥ ខែកុម្ភៈ ឆ្នាំ២០២២។
លោកអគ្គនាយកស៉ីម៉ាក់រូបនេះ បានគូសបញ្ជាក់ថា៖ ជាមតិផ្ទាល់ខ្លួនខ្ញុំទេ “សង្គ្រាមឆាប់ចប់ មានមធ្យោបាយមួយគឺ មេដឹកនាំអ៊ុយក្រែនខ្លួនឯងឆាប់យល់ព្រមចុះចាញ់និងសុំចរចារ”! តែការសុំចុះចាញ់វាជាវិញ្ញាណសារមួយលំបាកបំផុតសំរាប់ជាតិសាសន៍មួយដែលមានមោទនភាពជាតិនិងអាងបរទេសមួយចំនួនជួយគាំទ្រក្នុងការប្រយុទ្ធរហូតដល់ដង្ហេីមចុងក្រោយ!
លោក ហេង រតនា បានថ្លែងបន្តថា ការប្រយុទ្ធយូរអង្វែងជាមួយរុស្សុី មានតែប្រែក្លាយប្រទេសអ៊ុយក្រែនក្លាយជាផេះផង់ប៉ុណ្ណោះ ជាក់ស្តែងមកដល់ពេលនេះគ្មានសម្ពន្ធ័មិត្តណាមួយហ៊ានប្តេជ្ញាចិត្តបញ្ជូនកងទ័ពទៅជួយប្រយុទ្ធអ៊ុយក្រែនតទល់ជាមួយរុស្សុីឡេីយ បានត្រឹមសំដែងការសោកស្តាយ និងដាក់ទណ្ឌកម្មសេដ្ឋកិច្ចកំរិតនេះកំរិតនោះប៉ុណ្ណោះ៕
ដោយ៖ស តារា