លោក​ ជិន​ ម៉ាលីន​ សំណួរប្រឡង Mid Term ងាយៗសម្រាប់កូនសិស្សខ្ញុំថ្នាក់វិទ្យាសាស្រ្តនយោបាយល្ងាចនេះ

ចែករំលែក៖

ភ្នំពេញ​៖​ លោក​ ជិន​ ម៉ាលីន​ រដ្ឋលេខាធិការ​និងជាអ្នកនាំពាក្យក្រសួង​យុត្តិធម៌​ បានថ្លែង​សារនៅលេីបណ្ដាញសង្គមហ្វេសប៊ុកផ្លូវការ​ នៅរសៀល​ថ្ងៃ​សុក្រ​ទី​២៥​ ខែកុម្ភៈ​ ឆ្នាំ​២០២២នេះថា៖​ សំណួរប្រឡង Mid Term ងាយៗសម្រាប់កូនសិស្សខ្ញុំថ្នាក់វិទ្យាសាស្រ្តនយោបាយល្ងាចនេះ!

លោក​ ជិន​ ម៉ាលីន​ បានថ្លែងបន្តថា​៖​ ហេតុអ្វីពេលអាមេរិក​ និងសម្ព័ន្ធមិត្តប្រើកម្លាំងទ័ពវាយចូល​ និងជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ប្រទេសអុីរ៉ាក់, លីបី; សុីរី,​ អាហ្គានីស្ថាន និងរួមទាំងកម្ពុជាផងនោះ។

លោករដ្ឋលេខាធិការរូបនេះ​ បានបន្ថែមថា​ គេនាំគ្នាហៅថាកិច្ចអន្តរាគមន៍រំដោះពលរដ្ឋ ស្តាប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស តែពេលរុស្សីប្រើប្រាស់វិធានការដូចគ្នាទៅលើអ៊ុយក្រែន និងបណ្តាប្រទេសមួយចំនួនទៀតដែលជាសម្ព័ន្ធមិត្តរបស់អាមេរិក បែជាហៅថាការឈ្លានពានទៅវិញ? តើអ្វីជាកិច្ចអន្តរាគមន៍តាមច្បាប់អន្តរជាតិ និងអ្វីជាការឈ្លានពាន?

បន្ថែមពីនេះ​ លោក​ ជិន​ ម៉ាលីន​ បានបញ្ជាក់បន្ថែមថា​ ប្រាប់សំណួរមុនហើយ សង្ឃឹមថានឹងមិនមានអ្នកប្រឡងធ្លាក់នោះទេ!
តែរូបខាងក្រោមនេះ៖​ មិនមែន វ៉្លាឌឺមៀ ម៉ាលីន ទេ គឺ លោកគ្រូ ជិន ម៉ាលីន !៕

...

ដោយ​៖ស​ តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print