លោក​ ជិន​ ម៉ាលីន​៖​ របត់នយោបាយអន្តរជាតិថ្មីបែបអនាធិបតេយ្យ ដែលរុស្សីរៀនពីអាមេរិកនិងសម្ព័ន្ធមិត្តនាពេលកន្លងមក

ចែករំលែក៖

ភ្នំពេញ​៖​ លោក​ ជិន​ ម៉ាលីន​ រដ្ឋលេខាធិការ​និងជាអ្នកនាំពាក្យក្រសួង​យុត្តិធម៌​ បានថ្លែង​សារនៅលេីបណ្ដាញសង្គមហ្វេសប៊ុកផ្លូវការ​ នៅព្រឹក​ថ្ងៃ​សៅរ៍​ទី​២៦ ខែកុម្ភៈ​ ឆ្នាំ​២០២២នេះថា៖​ របត់នយោបាយអន្តរជាតិថ្មីបែបអនាធិបតេយ្យ ដែលរុស្សីរៀនពីអាមេរិកនិងសម្ព័ន្ធមិត្តនាពេលកន្លងមកគឺ៖

១. ប្រតិបត្តិការយោធានេះ មិនមែនជាការធ្វើសង្រ្គាមនិងឈ្លានពាននោះទេ តែជាប្រតិបត្តិការការពារនិងថែរក្សាសន្តិភាព ឯករាជភាព សេរីភាព ប្រជាធិបតេយ្យ និងសិទ្ធិស្វ័យសម្រេចរបស់ពលរដ្ឋ​។

២. វិធានការឆ្លើយតបតាមគោលការណ៍បដិការនៃនយោបាយអន្តរជាតិ គឺធ្វើយ៉ាងមុិចដាក់គេ គេធ្វើដូចគ្នាអញ្ចឹងដាក់វិញដែរ ជាឯកតោភាគី រួចទើបអាចចរចារគ្នាជាក្រោយបាន។

គួរជម្រាបថា​ លោក​ ជិន​ ម៉ាលីន​ កាលពីម្សិលមិញនេះ​ ក៏បានថ្លែងថា​៖​ ហេតុអ្វីពេលអាមេរិក​ និងសម្ព័ន្ធមិត្តប្រើកម្លាំងទ័ពវាយចូល​ និងជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ប្រទេសអុីរ៉ាក់, លីបី; សុីរី,​ អាហ្គានីស្ថាន និងរួមទាំងកម្ពុជាផងនោះ។

លោករដ្ឋលេខាធិការរូបនេះ​ បានបន្ថែមថា​ គេនាំគ្នាហៅថាកិច្ចអន្តរាគមន៍រំដោះពលរដ្ឋ ស្តាប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស តែពេលរុស្សីប្រើប្រាស់វិធានការដូចគ្នាទៅលើអ៊ុយក្រែន និងបណ្តាប្រទេសមួយចំនួនទៀតដែលជាសម្ព័ន្ធមិត្តរបស់អាមេរិក បែជាហៅថាការឈ្លានពានទៅវិញ? តើអ្វីជាកិច្ចអន្តរាគមន៍តាមច្បាប់អន្តរជាតិ និងអ្វីជាការឈ្លានពាន?

ជាចុងក្រោយ​ លោក​ ជិន​ ម៉ាលីន​ រីករាយថ្ងៃសម្រាកចុងសប្តាហ៍មិត្តទាំងអស់គ្នា!

...

ដោយ​៖ស​ តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print