ភ្នំពេញ ៖ លោកយាយពិការភ្នែក វ៉ាន់ជីលីយ៉ា ប៉ានឌីវ៉ា គូសទីរ៉ូវ៉ា ដែលមហាជនជាច្រើនស្គាល់ច្បាស់តាមរយៈឈ្មោះជាភាសារប៊ុលហ្គារី ថា លោកយាយ បាបា វ៉ានហ្កា ត្រូវបានគេទទួលស្គាល់ថា ជាមនុស្សមានញាណពិសេស អាចទស្សទាយដឹងពីអនាគតកាល ត្បិតតែលោកយាយបានបាត់បង់ជីវិតតាំងពីឆ្នាំ ១៩៩៦ ហើយយ៉ាងណាក្ដី។
សូមបញ្ជាក់ថា លោកយាយ បាបា វ៉េងហ្គា កើតនៅថ្ងៃទី ៣១ ខែមករា ឆ្នាំ១៩១១ នៅទីក្រុង អ៊ូស្ត្រូកា តំបន់ សាឡូនីកា វីឡាយ៉ាត អាណាចក្រអូតូម៉ង់ ដែលបច្ចុប្បន្នស្ថិតទីក្រុង អ៊ូស្ត្រូកា សាធារណរដ្ឋម៉ាសេដូនៀខាងជើង ។ ហើយស្លាប់នៅថ្ងៃទី ១១ ខែសីហា ឆ្នាំ ១៩៩៦ ក្នុងអាយុ ៨៤ឆ្នាំ នៅទីក្រុង សូហ្វីយ៉ា ប្រទេសប៊ុលហ្គារី ។
គ្រូទស្សន៍ទាយដ៏ល្បីលោកយាយ បាបាវ៉េងហ្គា ធ្លាប់ទាយត្រូវពីការវាយប្រហារអគារពាណិជ្ជកម្ម របស់ក្រុម ISIS ដែលកាលនោះក្រុមអ្នកវិភាគជឿជាក់ថា ក្នុងទំនាយរបស់លោកយាយក៏ធ្លាប់ទាយទុកមុនពីសង្គ្រាមនៅប្រទេសស៊ីរី និងសង្គ្រាមលោកលើកទី៣ ផងដែរ។
ជាមួយគ្នានេះ លោកយាយធ្លាប់ទស្សន៍ទាយពីការលុកលុយរបស់មូស្លីមទៅក្នុងប្រទេសក្នុងតំបន់អឺរ៉ុប និងព្រឹត្តិការណ៍សំខាន់ៗមួយចំនួនទៀតនៅអឺរ៉ុប ដែលព្រឹត្តិការណ៍ទាំងនោះត្រូវបានគេអះអាងថា សុទ្ធជាការទាយទុកមុនពីសំណាក់លោកយាយ បាបា វ៉េងហ្កា។
ការទស្សន៍ទាយរបស់លោកយាយ បាបា វ៉ានហ្កា សម្រាប់ឆ្នាំ ២០២១និង២០២២ ដោយក្នុងនោះមានដូចជា ៖
•មានការប៉ុនប៉ងធ្វើឃាតប្រធានាធិបតីរុស្សី លោក វ្លាដឺមៀរ ពូទីន ហើយក្រោយមកសេដ្ឋកិច្ចរបស់ប្រទេសអឺរ៉ុបភាគច្រើននឹងជួបវិបិត្តយ៉ាងធ្ងន់ធ្ងរ ។
•ប្រធានាធីបតីអាមេរិចនឹងមានជម្ងឺចម្លែកមួយ ដែលបណ្ដាលអោយលោកក្លាយជាមនុស្សថ្លង់ និងប៉ះពាល់ដល់ខួរក្បាល។
•មនុស្សលោកមានការខ្វែងគំនិតគ្នា ដោយសារកត្តាជំនឿ និងសាសនា ដែលជាហេតុនាំឲ្យមានសង្គ្រាមកើតឡើង។
•អ្នកវិទ្យាសាស្រ្តបានសម្រេចគោលបំណងក្នុងការស្វែងរកភពថ្មីសម្រាប់ជាជម្រករបស់មនុស្សជាតិ ។
•សហភាពសូវៀត នឹងកើតឡើងជាថ្មី។
•យានជំនិះដែល ធ្លាប់តែប្រើប្រាស់ប្រេងឥន្ធនៈ នឹងប្ដូរមកប្រើប្រាស់ពន្លឺព្រះអាទិត្យវិញ។
•មានយក្សចំនួនបី និងនាគដ៏មានអំនាចមួយនឹងចូលមកគ្រប់គ្រងពិភពលោកទាំងមូល។
•វិស័យវេជ្ជសាស្ត្ររីកចម្រើនខ្លាំង រហូតដល់ជោគជ័យក្នុងការរកឃើញវ៉ាក់សាំងការពារជំងឺមហារីកគ្រប់ប្រភេទ ៕
ដោយ: រដ្ឋលេខាធិការក្រសួងព័ត៌មាន ជា ច័ន្ទបរិបូរណ៌