បើកបរម៉ូតូលឿនទៅវ៉ាម៉ូតូ១គ្រឿងនៅពីមុខបណ្ដាលឲ្យរេចង្កូតចូលខាងទៅបុករថយន្តនៅខាងស្ដាំបណ្ដាលឲ្យ(ស្លាប់)

ចែករំលែក៖

ប៉ៃលិន÷យោងតាមរបាយការណ៍របស់មន្ត្រីរចរាចរណ៍នៃស្នងការខេត្តបានឲ្យដឹងថា÷នៅវេលាម៉ោង ១៤នឹង ០០ នាទី​ ថ្ងៃអាទិត្យ ១១រោចខែមាឃ ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៥ ត្រូវនឹងថ្ងៃទី ២៧ ខែកុម្ភៈ  ឆ្នាំ ២០២២មានករណីគ្រោះថ្នាក់ចរាចណ៍កើតឡើងដោយម៉ូតូ១គ្រឿងបើកបរលើផ្លូវជាតិលេខ៥៧ក្នុងទិសដៅពីលិចទៅកើត ហើយបានវ៉ាម៉ូតូនៅពីមុខមួយគ្រឿង ក៏រេចង្កូតទៅបុករថយន្ដដឹកដីនៅខាងស្ដាំ

កំពុងបើកបរពីកើតទៅលិច បណ្ដាលឲ្យអ្នកបើកបរម៉ូតូ(ស្លាប់នៅនិងកន្លែងកើត

ហេតុតែម្ដង។ ស្ថិតនៅចំណុចសាខាកាកបាទក្រហម ស្រុកសាលាក្រៅ ស្ថិតនៅក្នុងភូមិអូររអិល  ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ។

មន្ត្រីនគរបាលចរាចរណ៍ជំនាញនៃស្នងការខេត្តបានបន្តថា÷ ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើបណ្ដាលឲ្យអ្នកបើកបរម៉ូតូស្លាប់ម្នាក់ និងខូចខាតម៉ូតូចំនួន០១ គ្រឿង កម្រិតធ្ងន់និងរថយន្ដរងកម្រិតស្រាល។

មន្ត្រីនគរបាលចរាចរណ៍ជំនាញខេត្តបានបន្តថា÷អ្នកបើកបរម៉ូតូមានឈ្មោះ ហៀត ហាន ភេទ​ប្រុស​ អាយុ ២៨ ឆ្នាំ មុខរបរ ទាហាន មានទីលំនៅភូមិអូររអិល ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន​ បេីកបរ​ម៉ូតូម៉ាកអាសង់ឌ្រីមសេរីឆ្នាំ២០២១ ពាក់ផ្លាកលេខបាត់ដំបង 1AN-2551  (ស្លាប់ )។

អ្នកបើកបររថយន្ដមានឈ្មោះ ឡង ចាន់ថេត ភេទ​ប្រុស​ អាយុ ២៥ឆ្នាំមានមុខរបរជាអ្នកបើកឡានដឹកដី   បេីកបររថយន្តម៉ាកហីយិនដាយពណ៌ខៀវ ពាក់ផ្លាកលេខ ភ្នំពេញ 3A-7032។(ឃាត់ខ្លួនបាន)

÷នៅករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះបណ្ដាលមកពីម៉ូតូមិនគោរពច្បាប់ចរាចរណ៍បើកបរម៉ូតូចូលផ្លូវអត្ថភាព

បណ្ដាលឲ្យទៅបុក រថយន្តកំពុងបើកបរ។

មន្ត្រីនគរបាលចរាចរណ៍ខេត្តបានបន្តទៀតថា÷បច្ចុប្បន្ន សាកសពត្រូវបានសមត្តកិច្ចជំនាញនៃស្នងការបានប្រគល់ទៅឲ្យសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណីខ្មែរ , ចំណែករថយន្តនិងអ្នកបើកបររថយន្តនិងម៉ូតូត្រូវបានកម្លាំងនគរបាលចរាចរណ៍ខេត្តយកទៅរក្សារទុក ដើម្បីចាត់ការទៅតាមនីតិវិធីនៃច្បាប់។ដោយ,ស សារ៉េត

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print