ក្នុងសង្គ្រាមរវាងរុស្ស៊ីនឹងអ៊ុយក្រែន មានស្ត្រីនិងកុមារជាច្រើនបានរត់ភៀសខ្លួនទៅកាន់ប្រទេសជិតខាង ហើយនៅមានស្ត្រីនិងកុមារជាច្រើនទៀតកំពុងលាក់ខ្លួននៅបន្ទប់ក្រោមដី គេចពីគ្រាប់រំសេវ។ ពលរដ្ឋអ៊ុយក្រែនរាប់សិបពាន់នាក់បាននាំគ្នាភៀសខ្លួនទៅកាន់ប្រទេសជិតខាងនៅភាគខាងលិច ក្នុងពេលទាហានរុស្ស៊ីវាយប្រហារនៅរដ្ឋធានី Kyiv និងទីក្រុងផ្សេងទៀត ។ អ្នកដែលភៀសខ្លួនភាគច្រើនគឺជាស្ត្រី កុមារ និងមនុស្សចាស់ ចំណែកយុវជននិងបុរសដែលមានអាយុចាប់ពី១៨ឆ្នាំដល់៦០ឆ្នាំគឺត្រូវតែកាន់តកាំភ្លើងការពារទឹកដី។ ក្រោយការវាយប្រហារពីរុស្ស៊ី ប្រធានាធិបតី Volodymyr Zelenskyy បានចេញបញ្ជាមិនឱ្យបុរសៗចាកចេញពីប្រទេសនោះឡើយ។ ស្ត្រីអ៊ុយក្រែនប្រឈមនឹងផលលំបាកយ៉ាងខ្លាំង ក្នុងពេលភៀសខ្លួនមិនមានស្វាមីទៅជាមួយខណៈមានកូនតូចនៅក្នុងដៃ ។ ទិដ្ឋភាពនៃការភៀសខ្លួនពិតជាគួរឱ្យសង្វេគខ្លាំងណាស់ ។ ទាំងនោះគឺជាលទ្ធផលនៃសង្គ្រាម ធ្វើឱ្យកុមារមិនដឹងអីក្លាយទៅជាជនរងគ្រោះក្នុងជម្លោះនយោបាយរបស់មនុស្សធំ។ មិនត្រឹមតែបុរសប៉ុណ្ណោះទេដែលកាន់កាំភ្លើងចេញការពារទឹកដី សូម្បីតែស្ត្រីអ៊ុយក្រែន ក្រុមអ្នកសីល្បៈ ក៏បាននាំគ្នាចេញទៅសមរភូមិផងដែរ ។ ប្រទេសអ៊ុយក្រែនគឺជាប្រទេសមួយដែលជាប់ចំណាត់ថ្នាក់ខាងស្ត្រីមានសម្រស់ស្រស់ស្អាត តែពេលនេះស្ត្រីជាច្រើនបានស្ម័គ្រចិត្តបូជាសាច់ស្រស់ឈាមស្រស់កាន់អាវុធប្រឆាំងរុស្ស៊ី ដោយមិនខ្វល់ពីសម្រស់ស្រស់ស្អាតរបស់ពួកនាងឡើយ នេះគឺជាវីរភាពគួរឲ្យស្ងើចសរសើរបំផុត។ តួកុនខ្លះបានបោះបង់ការថតភាពយន្តមកកាន់អាវុធបម្រើកងទ័ពវិញម្តង ៕ ដោយធីរីណា
រូបថត៖phunuvietnam.vn