ភ្នំពេញ៖ បេីយោងតាមប្រភពព័ត៍មានពីក្រសួងសាធារណការ និងដឹកជញ្ជូន នៅព្រឹកថ្ងៃចន្ទទី២៨ ខែកុម្ភៈ ឆ្នាំ២០២២នេះ បានឱ្យដឹងថា បងប្អូនប្រជាពលរដ្ឋទាំងអស់គ្នាមកយល់ដឹងពីគំនូសសញ្ញាចរាចរណ៍ ដើម្បីចូលរួមទាំងអស់គ្នាក្នុងការកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍។
ក្រសួងសាធារណការ បានឱ្យដឹងទៀតថា គំនូសសញ្ញាតំរឹមគន្លងផ្លូវ (ផ្លូវមានចរាចរពីរទិស) DIAGONAL HATCHED MARKINGS (TWO-WAY ROAD)៖ គំនូសសញ្ញាពណ៌លឿង ឆ្នូតបញ្ឆិតទ្រូងផ្លូវ ប្រើសម្រាប់តំរឹមគន្លងផ្លូវ ដែលមានចរាចរពីរទិសផ្ទុយគ្នា ។ គំនូសសញ្ញានេះហាមអ្នកបើកបរបើកជាន់ ឆ្លងកាត់ ឈប់ ឬចតលើគំនូសសញ្ញានេះ។
ជាមួយគ្នានោះ ក្រសួងសាធារណការ ក៏សូមស្នើឱ្យបងប្អូនប្រជាពលរដ្ឋទាំងអស់គោរពច្បាប់ចរាចរណ៍ឱ្យបានខ្ជាប់ខ្ជួន និងសុំការសហការពីបងប្អូនប្រជាពលរដ្ឋក្នុងការរាយការណ៍ពីបញ្ហាផ្លូវថ្នល់ដែលត្រូវជួសជុលថែទាំ ក៏ដូចជាករណីឃើញមានគំនូសសញ្ញាចរាចរណ៍រលុប ឬផ្លាកសញ្ញាមានការបាក់បែក ដោយរាយការណ៍តាមរយៈកម្មវិធីថែទាំផ្លូវ ( ROAD CARE Mobile App) ដើម្បីអាចឱ្យមន្រ្តីជំនាញ ឬមន្ត្រីពាក់ព័ន្ធធ្វើការត្រួតពិនិត្យ និងចាត់វិធានការទាន់ពេលវេលា៕
ដោយ៖ស តារា