សេចក្តីបកស្រាយបំភ្លឺ និងបដិសេធរបស់ការិយាល័យនគរបាលបង្ការពន្លត់អគ្គិភ័យរាជធានីភ្នំពេញ ចំពោះ​ករណីTikTok មួយឈ្មោះ Ka Pit សរសេរថា (មេចឡានទឹកមិនបាញ់ពន្លត់ចឹង​ រវល់តថ្លៃគ្នាសិនមែន? មិនរហ័សរហួសដូចស្រុកគេសោះ)

ចែករំលែក៖

ភ្នំពេញ​៖​ បេី​យោង​តាមប្រភពព័ត៍មានពី​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ នៅរសៀល​ថ្ងៃ​ចន្ទ​ទី​២៨​ ខែកុម្ភៈ​ ឆ្នាំ​២០២២នេះ​ បានចេញសេចក្តីបកស្រាយបំភ្លឺ និងបដិសេធរបស់ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស​របស់ការិយាល័យនគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ទាក់ទងទៅនឹងការផុសរបស់ករណីគណនីអាខោន​ TikTok មួយឈ្មោះថា Ka Pit ដែលបានសរសេរថា (មេចឡានទឹកមិនបាញ់ពន្លត់ចឹង​ រវល់តថ្លៃគ្នាសិនមែន? មិនរហ័សរហួសដូចស្រុកគេសោះ)។

ដូច្នេះ​ការិយាល័យនគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ សូមធ្វើការបកស្រាយបំភ្លឺ និងបដិសេធចំពោះគណនីអាខោន​ TikTok ឈ្មោះថា Ka Pit ដែលបានសរសេរបែបនេះ​ ​ធ្វេីឲ្យប៉ះពាល់ដល់កងកម្លាំងសមត្ថកិច្ចពន្លត់អគ្គិភ័យ​ និងឲ្យប្រជាពលរដ្ឋមានការយល់ច្រឡំមកលេីកងកម្លាំងសមត្ថកិច្ច​ ដែលបានចុះប្រតិបត្តិការអន្តរាគមន៍ជួយសង្គ្រោះប្រជាពលរដ្ឋ​ ជាពិសេសមានបំណងអាក្រក់បំពុលបរិយាកាសដល់សង្គមជាតិ។

សូមបញ្ជាក់ជូនបងប្អូនប្រជាពលរដ្ឋឱ្យបានជ្រាបថា​ ចំពោះករណីខាងលើនេះ គឺកេីតហេតុនៅតាមបណ្តោយផ្លូវ១៣៦​ ក្រុម១៧​ ភូមិ១២​ សង្កាត់ផ្សារកណ្តាលទី១​ ខណ្ឌដូនពេញ​ រាជធានីភ្នំពេញ​។ ដោយនៅក្នុងប្រតិបត្តិការនោះ​ គឺកម្លាំងសមត្ថកិច្ចជំនាញរបស់យេីងបានធ្វេីការអូសទាញទុយោចូលទៅផ្ទះ​ ដេីម្បីបាញ់ពន្លត់ផងដែរ។

ជាមួយគ្នានោះ​ ការិយាល័យនគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ សូមឱ្យម្ចាស់គណនីអាខោន​ TikTok ឈ្មោះថា Ka Pit ខាងលេីនេះ ចូលខ្លួនមកបំភ្លឺនៅការិយាល័យនគរបាលបង្ការពន្លត់អគ្គិភ័យ​ និងសង្គ្រោះ​ នៃស្នងការនគរបាលរាជធានីភ្នំពេញ​ ជាបន្ទាន់ បើពុំដូច្នោះទេ កងកម្លាំងសមត្ថកិច្ចនគរបាលយេីង​ និងចាត់វិធានការតាមផ្លូវច្បាប់ផងដែរ៕

...

ដោយ​៖សហការី​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print