នៅថ្ងៃទី ២៨ខែកុម្ភៈ(ពេលវេលាអាមេរិក) មានករណីបាញ់ប្រហារនៅទីក្រុង Sacramento ក្នុងរដ្ឋកាលីហ្វ័រនីញ៉ា អាមេរិក បណ្តាលឲ្យមានអ្នកស្លាប់ជាច្រើន។ តាមសារព័ត៌មាន Los Angeles Times បានផ្សាយថា កម្លាំងប៉ូលិសក្នុងទីក្រុង Sacramento បានបញ្ជាក់ថា ការបាញ់ប្រហារកើតឡើងនៅក្បែរព្រះវិហារមួយ បណ្តាលឲ្យមានមនុស្ស៥នាក់ស្លាប់ ក្នុងនោះមានកុមារ៣នាក់ (ជនរងគ្រោះទាំង ៥នាក់មានអាយុក្រោម១៥ឆ្នាំ)។ ករណីបាញ់ប្រហារកើតឡើងនៅវេលាម៉ោង ១៧ និង ៣០ នាទីថ្ងៃទី ២៨ខែកុម្ភៈ (ពេលវេលាអាមេរិក) ក្នុងពេលកម្លាំងប៉ូលិស ទទួលបានការហៅទូរស័ព្ទបន្ទាន់ ស្តីពីការបាញ៉ប្រហារនៅព្រះវិហារ ស្ថិតនៅតាមដងផ្លូវ Wyda Way ។ នៅពេលនេះដែរកម្លាំងប៉ូលិស ក៏មិនទាន់បានបញ្ជាក់ច្បាស់លាស់ពីជនរងគ្រោះមានប៉ុន្មាននាក់ ក៏ដូចជាមូលហេតុបណ្តាលឲ្យមានការបាញ់ប្រហារ និងជនដៃដល់ដែលបង្កការបាញ់ប្រហារបង្ហូរឈាមនោះ។ កាលពីចុងឆ្នាំ២០២១ នៅក្នុងទីក្រុង Saramento ក៏មានករណីបាញ់ប្រហារ នៅក្នុងពិធីបុណ្យ Haloween សម្លាប់មនុស្ស ៧នាក់ផងដែរ៕ដោយ៖សាធី
រូបថត៖baotintuc.vn