ភ្នំពេញ៖ ជនសង្ស័យមានគ្នា២នាក់ជិះម៉ូតូ២គ្រឿងបានធ្វេីសកម្មភាពឆក់ខ្សែកប្តីប្រពន្ធពីរនាក់បានសម្រេចព្យាយាមគេចខ្លួនត្រូវសមត្ថកិច្ចឃាត់ជាប់ម្នាក់ កាលពីវេលាម៉ោង៤រសៀល ថ្ងៃទី១ ខែមិនា ឆ្នាំ២០២២ នៅចំណុចមុខផ្សារចោមចៅ តាមបណ្តោយផ្លូវចោមចៅ ស្ថិតក្នុងភូមិព្ជ្រៃកោងសង្កាត់ចោមចៅទី៣២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ជនសង្ស័យ ឈ្មោះ សេង នា ប្រុស អាយុ២២ឆ្នាំ មុខរបរ កាត់សក់ នៅសង្កាត់មនោរម្យ ៧មករា ។
ជនរងគ្រោះឈ្មោះឯម ទ្រព្យ ស្រី អាយុ២៦ឆ្នាំ លក់អនឡាញ នៅភូមិអូរចំបក់ ឃុំត្រាង ស្រុកកំរៀង ខេត្តបាត់ដំបង ។ប្តីឈ្មោះ ណុប ចំរើន ។
តាមសម្តីជនរងគ្រោះបានឱ្យដឹងថា មុនពេលកេីតហេតុរូបគាត់ពីរនាក់ប្តីប្រពន្ធជិះម៉ូតូឌុបគ្នាធ្វេីដំណេីរតាមបណ្តោយផ្លូវចោមចចៅ ក្នុងទិសដៅពីត្បូងទៅជេីងខណៈមកដល់ចំណុចកេីតហេតុស្រាប់តែមានជនសង្ស័យពីរនាក់ជិះម៉ូតូពីរគ្រឿងមួយគ្រឿងម៉ាកនិចមិនចាំស្លាកលេខមួយគ្រឿងទៀតម៉ាកaerax ពណ៌ខៀវ គ្មានស្លាកលេខមកពីក្រោយហេីយធ្វេីសកម្មភាពឆក់ខ្សែរកបានសម្រេចរួចព្យាយាមគេចខ្លួន។
ជនរងគ្រោះបន្តថា ភ្លាមនោះរូបគាត់បានជិះម៉ូតូដេញតាមពីក្រោយរហូតដល់គល់ដៅសមត្ថកិច្ចកំពុងអនុវត្តន៍ច្បាប់ចរាចរណ៍ដោយសារម៉ូតូអត់ស្លាកលេខទេីបសមត្ថកិច្ចឃាត់បានតែម្តងចំណែកម្នាក់ទៀតយកខ្សែកគេចខ្លួនបាត់។
បច្ចុប្បន្នជនសង្ស័យត្រូវបានសមត្ថកិច្ចកំពុងសាកសួរនិងកសាងសំណុំរឿងបញ្ជូនទៅផ្នែកព្រហ្មទណ្ឌដេីម្បីចាត់ការតាមច្បាប់៕ដោយ៖សុខាសែនជ័យ