ភ្នំពេញ : នៅរសៀលថ្ងៃទី១ ខែមីនា ឆ្នាំ២០២២ គណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស (គ.វ.ក.-១៩) សូមជម្រាបជូនសាធារណជន ជ្រាបថា ដើម្បីបង្កើនឱ្យមាន ភាពស៊ាំរបស់បុគ្គល ក៏ដូចជាបង្កើនភាពស៊ាំក្នុងសហគមន៍ទប់ទល់នឹងការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ ស្របពេលដែលមានការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩. គួរឱ្យព្រួយបារម្ភក្នុងពេលបច្ចុប្បន្ននេះ (គ.វ.ក-១៩) សូមធ្វើការក្រើនរំលឹក ដល់សាធារណជនទាំងអស់ សូមអញ្ជើញទៅទទួលការចាក់វ៉ាក់សាំងកូវីដ-១៩ ដួសទី១ និងដូសទី២ (ដូសមូលដ្ឋាន) និងដូសទី៣ ឬដូសជំរុញ ដូចខាងក្រោម៖
ចំពោះកុមារអាយុចាប់ពី ៣ឆ្នាំ ដល់អាយុក្រោម ៥ឆ្នាំ សូមអញ្ជើញទៅទទួលការចាក់វ៉ាក់សាំងកូវីដ-១៩ ដួសទី១ និង ដូសទី២) ដូសមូលដ្ឋាន (ឱ្យបានគ្រប់ៗគ្នា នៅតាមទីតាំងចាក់វ៉ាក់សាំងកូវីដ-១៩ ដែលកំពុងបន្តយុទ្ធនាការចាក់ជូនក្នុង ពេលបច្ចុប្បន្ន។
ចំពោះកុមារ យុវវ័យ និងប្រជាពលរដ្ឋមានអាយុចាប់ពី៥ឆ្នាំឡើង ដែលមិនទាន់បានចាក់វ៉ាក់សាំងកូវីដ-១៩ សូមអញ្ជើញទៅ ទទួលយកការចាក់វ៉ាក់សាំងកូវីដ-១៩ ដូសទី១ ឱ្យបានគ្រប់ៗគ្នា និងសូមអញ្ជើញទៅទទួលយកវ៉ាក់សាំងកូវីដ-១៩ ដួសទី២ នៅពេលដែលដល់ពេលវេលាកំណត់ត្រូវចាក់ដូសទី២។
– ចំពោះកុមារ ដែលមានអាយុចាប់ពី៦ឆ្នាំ ដល់ក្រោម ១៨ឆ្នាំ និងប្រជាពលរដ្ឋដែលមានអាយុចាប់ពី១៨ឆ្នាំឡើង ទាំងអស់ដែលបាន ចាក់វ៉ាក់សាំងកូវីដ-១៩ ដួសទី១ និងដួសទី២ រួចរាល់ ឬបានចាក់វ៉ាក់សាំងចនសុន និងចនសុន មួយដូសរួច ហើយមានគម្លាត ចាប់ពី៤ខែឡើង បន្ទាប់ពីការចាក់វ៉ាក់សាំងដូសទី២ ឬបន្ទាប់ពីការចាក់វ៉ាក់សាំងចនសុន និងចនសុនមួយដូសរួច សូមរួសរាន់ អញ្ជើញទៅចាក់វ៉ាក់សាំងកូវីដ-១៩ ដូសទី៣ ឬដូសជំរុញ ឱ្យបានគ្រប់ៗគ្នា ។
ចំពោះកុមារអាយុ៥ឆ្នាំ សូមទៅទទួលការចាក់វ៉ាក់សាំងកូវីដ-១៩ ដួសទី៣ ឬអូសជំរុញ ដែលនឹងចាប់ផ្តើមចាក់ជូនចាប់ពី ថ្ងៃទី១១ ខែមេសា ឆ្នាំ២០២២។
ចំពោះទីតាំងនៃការចាក់វ៉ាក់សាំងកូរីដ-១៩ ជូនគ្រប់ក្រុមអាយុដែលបានរៀបរាប់ជូនខាងលើគឺមាននៅតាមមន្ទីរពេទ្យជាតិ មន្ទីរពេទ្យបង្អែក មណ្ឌលសុខភាព ឬទីតាំងចាក់វ៉ាក់សាំងកូវីដ-១៩ ដែលស្ថិតនៅជិតទីសំណាក់របស់បងប្អូន ដូចដែល គ.វ.ក-១៩ ក៏ដូចជារដ្ឋបាលរាជធានី-ខេត្ត បានចេញសេចក្តីជូនព័ត៌មាន ឬការណែនាំដោយឡែកជាហូរហែកន្លងមក ៕
ដោយ : សុខ ខេមរា