ប្រទេសលោកខាងលិច«មើលងាយ»រុស្ស៊ីក្នុងកិច្ចប្រជុំអង្គការសហប្រជាជាតិ

ចែករំលែក៖

នេះជាសកម្មភាពដែលធ្វើឲ្យភាគីរុស្ស៊ីខឹងសម្បាយ៉ាងខ្លាំង ដោយនៅក្នុងកិច្ចប្រជុំ អង្គការសហប្រជាជាតិនាថ្ងៃទី ១ខែមីនា មន្ត្រីការបរទេសមកពីបណ្តាប្រទេសលោកខាងលិច រាប់សិបនាក់បាននាំគ្នាដើរចេញពីកិច្ចប្រជុំ ក្នុងពេលរដ្ឋមន្ត្រីការបរទេសរុស្ស៊ី Sergey Lavrov ចាប់ផ្តើមថ្លែងសុន្ទរកថា។ លោក Sergey Lavrov បានថ្លែងសុន្ទរកថាអនឡាញ នៅក្នុងទីក្រុងហ្សឺណែវប្រទេសស្វិស ទៅកា់បណ្តារដ្ឋមន្ត្រីការបរទេសសហគមន៍អឺរ៉ុប អាមេរិក និងអង់គ្លេស។ ប៉ុន្តែមន្ត្រីការបរទេសប្រទេសលោកខាងលិច បាននាំគ្នាក្រោកឈរឡើងហើយដើរចេញពីសាលប្រជុំ ដើម្បីប្រឆាំងសង្គ្រាមវាយប្រហារពីរុស្ស៊ីនៅប្រទេសអ៊ុយក្រែន។ អគ្គរដ្ឋទូតអ៊ុយក្រែន Yevheniia Filipenko ស្ថិតនៅក្នុងចំណោមមន្ត្រីដែលបានចាកចេញពីកិច្ចប្រជុំ ធ្វើឲ្យបន្ទប់ប្រជុំដូចជាគ្មានអ្នកណានៅស្តាប់ពេលភាគីរុស្ស៊ីថ្លែងសុន្ទរកថា ។ មន្ត្រីការបរទេសបណ្តាប្រទេសលោកខាងលិច បានចេញទៅឈរនៅក្រោមទង់ជាតិអ៊ុយក្រែនហើយ ទះដៃអបអរសាទរ។ នៅក្នុងសាលប្រជុំ នៅមានតែមន្ត្រីការទូតប្រទេស យេម៉ែន ស៊ីរី វេណេហ្ស៊ុយអេឡា ទុយនេស៊ី …។ នៅក្នុងសុន្ទរកថា រដ្ឋមន្ត្រីការបរទេសរុស្ស៊ីបានថ្កោលទោសយ៉ាងខ្លាំង ដល់សហគមន៍អឺរ៉ុប ដែលចូលរួមធ្វើសកម្មភាពរួមគ្នាប្រឆាំងរុស្ស៊ី៕ដោយ៖សាធី
រូបថត៖Reuters.


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print