ជិះ​ម៉ូតូ​បុក​បង្គោល​សុវត្ថិភាព​ស្លាប់បុរសម្នាក់​ និងម្នាក់ទៀតរងរបួស

ចែករំលែក៖

ខេត្ដ​ព្រះ​សីហ​នុ​ ៖​ បុរស​ម្នាក់​ស្លាប់​ នៅ​នឹង​កន្លែង​កើតហេតុ​និង​ម្នាក់​ទៀត​រង​ របួស​ខណៈ​ជិះ​ម៉ូតូ​បុក​បង្គោល​សុវត្ថិភាព​ តាម​ដងផ្លូវ​នៅ​ចន្លោះ​គីឡូម៉ែត្រ​លេខ​ ១០-១១​ ឋិត​នៅ​ភូមិ​អូរ​ត្រជាក់ចិត្ដ​ ឃុំ​ សំរុង​ ស្រុក​ព្រៃ​នប់​ ខេត្ដ​ព្រះ​សីហ​នុ​ កាល​ ពី​វេលា​ម៉ោង​៥​ល្ងាច​ថ្ងៃ​ទី​២២​ ខែកក្កដា​ ឆ្នាំ​២០១៥​ ។​ ​

នគរបាល​ស្រុក​ព្រៃ​នប់​ឱ្យ​ដឹង​ថា​ អ្នក​ បើកបរ​ឈ្មោះ​ វុ​ធ​ គង់​ ភេទ​ប្រុស​ អាយុ​ ១៨​ឆ្នាំ​ មុខរបរ​កម្មករ​ រង​របួសស្រាល​ បាន​បញ្ជូន​ទៅ​ព្យាបាល​នៅ​គ្លិ​និក​ឯកជន​ មួយ​នៅ​វាល​រេញ​។​ រីឯ​អ្នក​រួម​ដំណើរ​ ដែល​បាន​ស្លាប់​ឈ្មោះ​ *​សុខ​ ក្រឹម​ ភេទ​ ប្រុស​ អាយុ​២៥​ឆ្នាំ​ មុខរបរ​កម្មករ​ អ្នក​ ទាំង​ពីរ​មាន​ទីលំនៅ​កន្លែង​កើតហេតុ ​។​ ​

តាម​សាក្សី​អះអាង​ប្រាប់​សមត្ថកិច្ច​ ថា​ ជន​រង​គ្រោះ​បាន​ធ្វើ​ដំណើរ​តាម​ម៉ូតូ​ មួយ​គ្រឿង​ម៉ាក​ហុងដា​ ពណ៌​ខ្មៅ​ ពាក់​ ស្លាក​លេខ​1C-7855​ ធ្វើ​ដំណើរ​ពី​លិចទៅ​ កើតមក​ដល់​ចំណុច​កើតហេតុ​បាន​ជ្រុល​ចង្កូត​ទៅ​បុក​បង្គោល​សុវត្ថិភាព​ពេញ​ ទំហឹង​បណ្ដាល​ឱ្យ​របួស​ស្លាប់​តែ​ម្ដង​។​ សាកសព​ជន​រង​គ្រោះ​ត្រូវ​ក្រុម​គ្រួសារ​ ដឹក​ទៅ​កាន់​គេហដ្ឋាន​ រីឯ​ម៉ូតូ​ក្រុម​គ្រួសារ​ ជន​រង​គ្រោះ​យក​ទៅ​រក្សា​ទុក​ ។​ ​

នគរបាល​ចរាចរណ៍​បាន​សន្និដ្ឋាន​ថា​ ករណី​គ្រោះថ្នាក់​ខាងលើ​នេះ​សង្ស័យ​អ្នក​ បើកបរ​ស្រវឹង​ ហើយ​បើក​លឿន​មក​ដល់​ ចំណុច​ផ្លូវ​កោង​ក៏​ជ្រុល​ទៅ​បុក​បង្គោល​ សុវត្ថិភាព​តែ​ម្ដង​ ។​ ​

គួរ​បញ្ជាក់​ថា​ តាម​គេហទំព័រ​របស់​ នគរបាល​ជាតិ​បាន​បង្ហាញ​ឱ្យ​ដឹង​ថា​ នៅ​ ថ្ងៃ​ទី​២២​ ខែកក្កដា​ ឆ្នាំ​២០១៥​ មាន​ មនុស្ស​៣​នាក់​បាន​ស្លាប់​និង​២១​រង​របួស​ ធ្ងន់​ស្រាល​នៅ​ក្នុង​ករណី​គ្រោះថ្នាក់​ចរាចរ​ ទូ​ទាំង​ប្រទេស​ ។​ អ្នក​ស្លាប់​និង​របួស​ក្នុង​ គ្រោះថ្នាក់​ចរាចរ​នេះ​បាន​កើតឡើង​ ៩​លើក​ធ្វើ​ឱ្យ​ខូចខាត់​យានយន្ដ​១៥​គ្រឿង​ ក្នុង​នោះ​ម៉ូតូ​១២​គ្រឿង​,​ រថយន្ដ​តូច​៣​ គ្រឿង​ ។​ មូលហេតុ​នាំ​ឱ្យ​មាន​គ្រោះថ្នាក់​ កើតឡើង​ទី​១​ល្មើស​ល្បឿន​៣​លើក​,​ បើក​ បរ​ក្នុង​ស្ថានភាព​ស្រវឹង​,​ បត់​មិន​ប្រុង​ ប្រយ័ត្ន​៣​លើក​,​ មិន​គោរព​សិទ្ធិ​ឥទ្ធិ​ភាព​ ១​លើក​,​ មិន​ប្រកាន់​ស្ដាំ​១​លើក​ និង​បើក​ ជែង​១​លើក​ ៕​ ឆ្លាម​សមុទ្រ

IMG-20150722-WA0061

IMG-20150722-WA0057

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print