ចាប់ខ្លួនជនត្រូវចោទម្នាក់ពីបទហិង្សាដោយចេតនានិង ធ្វើឲ្យខូចខាតដោយចេតនា

ចែករំលែក៖

ខេត្តកណ្តាលៈ ជនត្រូវចោទពីបទហិង្សាដោយចេតនា និងធ្វើឲ្យខូចខាតដោយចេតនា ត្រូវបានសមត្ថកិច្ចនគរបាលស្រុកមុខកំពូលឃាត់ខ្លួន កាលពីវេលាម៉ោង១៣ និង១០នាទី ថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៥ នៅភូមិស្វាយអំពារ ឃុំស្វាយអំពារ ស្រុកមុខកំពូល ដោយអនុវត្តតាមដីកាបង្គាប់ឲ្យចាប់ខ្លួនរបស់សាលាដមបូងខេត្តកណ្តាល ។
ជនត្រូវចោទមានឈ្មោះ ខាន់ យ៉ុន ហៅតុន ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិខ្មែរ មុខរបរ ជាកសិករ មានទីលំនៅក្នុងភូមិស្វាយអំពារ ឃុំស្វាយអំពារ ស្រុកមុខកំពូល ត្រូវបានសមត្ថកិច្ចមគរបាលចាប់ខ្លួនតាមអំណាចដីកាបង្គាប់ឲ្យចាប់ខ្លួនលេខ៤៦៦ ចុះថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០១៣ ។ ដីកាបង្គាប់ឲ្យចាប់ខ្លួនខាងលើនេះចេញដោយលោក ផូង វណ្ណ ចៅក្រស៊ើបសួរនៃសាលាដំបូងខេត្តកណ្តាល ចោទប្រកាន់ពីបទ​ “ហិង្សាដោយចេតនា និង ធ្វើឲ្យខូចខាតដោយចេតនា” ប្រព្រឹត្តកាលពីថ្ងៃទី៣០ ខែមិនា ឆ្នាំ២០១៣ នៅភូមិស្វាយអំពារ ឃុំស្វាយអំពារ ស្រុកមុខកំពូល ខេត្តកណ្តាល ។
បទ“ហិង្សាដោយចេតនា និង ធ្វើឲ្យខូចខាតដោយចេតនា” ជាបទល្មើសព្រហ្មទណ្ឌដែលមានចែងឲ្យផ្តន្ទាទោសតាមបញ្ញាត្តិមាត្រា២១៧ និងមានត្រា៤១០ នៃក្រមព្រហ្មទណ្ឌ ។ បទ “ហិង្សាដោយចេតនា” ត្រង់មាត្រា២១៧បានចែងថា អំពើហិង្សាដោយចេតនាប្រព្រឹត្តលើអ្នកដ៏ទៃ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី១ឆ្នាំទៅ៣ឆ្នាំ និងពិន័យជាប្រាក់ពី២លានរៀលទៅ៦លានរៀល ។ ដោយឡែកបទ “ធ្វើឲ្យខូចខាតដោយចេតនា” ត្រង់មាត្រា៤១០បានចែងថា ពំពើប្រព្រឹត្តដោយចេតនា ដោយបំផ្លិចបំផ្លាញ ធ្វើឲ្យទ្រុឌទ្រោម ឬធ្វើឲ្យខូចខាតទ្រព្យសម្បត្តិអ្នកដ៏ទៃនោះ ត្រូវផ្តន្ទាទោសពី៦ខែទៅ២ឆ្នាំ និងពិន័យជាប្រាក់ពី១លានរៀលទៅ៤លានរៀល លើកលែងតែការខូចខាតមានលក្ខណៈស្រាល ។
មន្ត្រីនគរបាលស្រុកមុខកំពូលបានបញ្ជាក់ថា ជនត្រូវចោទខាងលើនេះត្រូវបានសមត្ថកិច្ចនគរបាលជំនាញយុត្តិធម៌នៃអធិការដ្ឋាននគរបាលស្រុក បញ្ជូនខ្លួនទៅកាន់ស្នងការដ្ឋាននគរបាលខេត្តកណ្តាលនៅព្រឹកថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៥ ដើម្បីចាត់ការបន្តតាមនីតិវិធី ៕ស្អាងជ័យ

20150723-094323.jpg

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print