នគរបាលប៉ុស្តិ៍ទឹកល្អក់៣ឃាត់ខ្លួនយុវជន៣នាក់ពាក់ព័ន្ធនិងករណីកាន់កាប់អាវុធខុសច្បាប់(ដាវនិងកាំបិត)

ចែករំលែក៖

ភ្នំពេញ៖ កម្លាំងនគរបាលប៉ុស្តិ៍ទឹកល្អក់៣ កំពុងល្បាតក្នុងមូលដ្ឋាន ប្រទះឃេីញយុវជន៣នាក់ មានស្ពាយសាកាដូ ជិះម៉ូតូតាមផ្លូវ ក៏ឃាត់ខ្លួន ឆែកឆេររកឃេីញ មានដាវនិងកាំបិត ដោយចោទពីបទ កាន់កាប់អាវុធខុសច្បាប់ ។
ករណីឃាត់ខ្លួនយុវជនខាងលេីនេះ បានធ្វេីឡើងកាលពីវេលាម៉ោង៥និង៣០នាទី ល្ងាចថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៥ នៅចំណុចផ្លូវលេខ១៩២ កែងផ្លូវ លេខ២៦១ ក្រុមទី២០ ភូមិ ១១ សង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។

លោកសិុន ប៊ុនរី នាយប៉ុស្តិ៍នគរបាលរដ្ឋបាលទឹកល្អក់ទី៣ បានឲ្យដឹងថា យុវជនដែលសមត្ថកិច្ចឃាត់ខ្លួន ទី១ ឈ្មោះ សុវណ្ណ សុវត្តឌី ហៅ តូរ៉ូ ភេទប្រុស អាយុ ១៦ឆ្នាំ ជន ជាតិខ្មែរ មុខរបរ សិស្សអនុ វិទ្យាល័យសន្ធរម៉ុក ស្នាក់នៅ ផ្ទះលេខ២៤៦ ផ្លូវលំ សង្កាត់ ទឹកថ្លា ខណ្ឌសែនសុខ ; ទី២ ឈ្មោះ ហេង សៀវហ្វុង ហៅ ហ្វុង ភេទប្រុស អាយុ ១៦ឆ្នាំ មុខ របរកាត់សក់ ស្នាក់នៅផ្ទះជួល គ្មានលេខ ផ្លូវលេខ២៨៩ សង្កាត់បឹងកក់ទី១ ខណ្ឌទួល គោក និងទី៣ ឈ្មោះ ឆូយ សុភា ហៅ ឡាំង ភេទ ប្រុស អាយុ ១៦ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ សិស្សសាលាឯក ជន ស្នាក់នៅផ្ទះលេខ៧២ ផ្លូវ រថភ្លើង សង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក ។

លោក សិុន ប៊ុនរី បានបន្តទៀតថា នៅមុនពេលកេីតហេតុ កំលាំងនគរបាលប៉ុស្តិ៍ទឹកល្អក់ទី៣ បានចេញ ល្បាតការពារសុវត្ថិភាពនៅក្នុង មូលដ្ឋាន បានប្រទះឃើញយុវជន៣នាក់នេះកំពុង ជិះម៉ូតូ មួយគ្រឿងម៉ាកនិច ពណ៌សលាយខ្មៅ ពាក់ស្លាក់លេខភ្នំពេញ ១FC-៤៩៩៥ ដោយមានស្ពាយ សាក់កាដូ យើងបានឃាត់ ឈប់ធ្វើការពិនិត្យឃើញដាវ ០២ដើមនិងកាំបិត ប៉័ងតោ ០១ ក៏ធ្វើការឃាត់ខ្លួន តែម្តង ។

ក្រោយឃាត់ខ្លួនយុវជន៣ នាក់ខាងលើនេះ សមត្ថកិច្ចមូលដ្ឋានបញ្ចូនទៅឃុំខ្លួន បណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌ ទួលគោក ដើម្បីកសាងសំណុំ រឿងចាត់ការតាមនីតិវិធី៕ ស ដារ៉ា

...

20150723-094631.jpg

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print