លោកឧត្តមសេនីយ៍ទោ ឯម កុសល ដឹកនាំកិច្ចប្រជុំ​ត្រួតពិនិត្យ​ និងពង្រឹងការងារជំនាញ​ ដល់អធិការដ្ឋាននគរបាលស្រុកជេីងព្រៃ​

ចែករំលែក៖

ខេត្តកំពង់ចាម ៖ នៅរសៀល​ថ្ងៃទី០២ ខែមីនា​ ឆ្នាំ២០២២​ លោកឧត្តមសេនីយ៍ទោ​ ឯម​ កុសល​ ស្នងការនគរបាលខេត្តកំពង់ចាម​ បានដឹកនាំកិច្ចប្រជុំ​ត្រួតពិនិត្យ​ និងពង្រឹងការងារជំនាញ​ ដល់អធិការដ្ឋាននគរបាលស្រុកជេីងព្រៃ​ ៖

១-​ផ្សព្វផ្សាយដល់អធិការដ្ឋាននគរបាលស្រុកជេីងព្រៃ​ ត្រៀមឯកសារចាំបាច់ក្នុងការចូលរួមក្នុងសន្និបាតបូកសរុបការងារឆ្នាំ២០២១ និងលើកទិសដៅការងារឆ្នាំ២០២២​

២-ការត្រៀមការពារ​ សន្តិសុខ​ ​រក្សាសុវតិ្ថភាព​សាសណ្តាប់ធ្នាប់សាធារណៈ​ ការបោះឆ្នោត​ជ្រើស​រេីសក្រុមប្រឹក្សា​ ឃុំ​-​ សង្កាត់​ អាណត្តិ​ទី៥​ 

៣-ពង្រឹងលេីការ​អនុវត្តការងារជំនាញ​ តាមផ្នែកនីមួយៗ​ 

    និងការអនុវត្ត​ច្បាប់ស្ដីពីការរឹតបន្ដឹងច្បាប់ចរាចរណ៍​ផ្លូវគោក តាមអនុក្រឹតលេខ៣៩​ អប្រក​ និងវិធានការកាត់បន្ថយបទល្មេីសគ្រោះថ្នាក់ចរាចរណ៍

    ការបង្រ្កាប និងគ្រប់គ្រងបទល្មេីសគ្រឿងញៀន

    ការបង្រ្កាប់​ និងគ្រប់គ្រង់បទល្មេីសព្រហ្មទណ្ឌ​ ឲ្យមានប្រសិទ្ធភាព 

៤-ពង្រឹងការងារ​គ្រប់គ្រងជំនាញតាមសេចក្តីប្រកាសរបស់ក្រសួងមហាផ្ទៃស្តីពី​ តួនាទី ភារកិច្ច និងរចនាសម្ព័ន្ធរបស់អធិការដ្ឋាននគរបាលក្រុង ស្រុក ខណ្ឌ​ 

 

៥-ត្រៀមកំលាំង​អន្តរាគមន៍​ ២៤/២៤​ ម៉ោងសម្រាប់ជួយអន្តរាគមន៍ដល់ប្រជាលរដ្ឋ​ ពេលមានសភាពការណ៍ចាំបាច់ 

៦-ពង្រឹង​ បន្ថែមលេីកម្លាំងដែលល្បាតតាមភូមិសាស្រ្តសំខាន់​ៗ​ ក្នុងមូលដ្ឋា​ន​ ដេីម្បីការពារ​ សន្ដិសុខ​ សុវត្ថិភាព​ ជូនប្រជាពលរដ្ឋ​ 

៧-​ពង្រឹងវិន័យរបស់កងកម្លាំង​នគរបាលជាតិ​ 

កិច្ចប្រជុំនេះមានសមាសភាពចូលរួម​៖​ លោកស្នងការរងប្រធាន-អនុប្រធានក្រុមការងារតាមដានត្រួតពិនិត្យ​ និងពង្រឹងអធិការរដ្ឋាននគរបាលស្រុក​ជេីងព្រៃ​ លោកនាយការិយាល័យ​ នគរបាលព្រហ្មទណ្ឌកម្រិតស្រាល​,នគរបាលចរាចរណ៍ផ្លូវគោក​,ប្រឆាំងគ្រឿងញៀន​ និង​ លោក-លោកស្រី​ អធិការ​ អធិការរងនគរបាលស្រុកជេីងព្រៃ​ ៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print