ក្រសួងសុខាភិបាលវៀតណាមនៅថ្ងៃទី ២ខែមីនា បានប្រកាសថា ចំនួនអ្នកឆ្លងកូវីដ ១៩ នៅទូទាំងប្រទេសវៀតណាមក្នុងរយៈពេល ២៤ម៉ោងកន្លងមកមានរហូតដល់ទៅ ១១០.៣០១នាក់ ។ ជាមួយគ្នានេះដែរ ក៏មានអ្នកស្លាប់ដោយកូវីដ ១៩ ចំនួន១១៤នាក់ផងដែរ។ ករណីឆ្លងកូវីដគឺនៅ៦៣ខេត្តក្រុងទូទាំងប្រទេស ក្នុងនោះមានរដ្ឋធានីហាណូយមានករណីឆ្លង ១៥.១១៤នាក់ បាក់និញ ៤៦៩៨នាក់ ងេអាង ៤៣២៩នាក់ … ទីក្រុងហូជីមិញ ក៏មានករណីឆ្លងកើនឡើងខ្ពស់ផងដែរ គឺមានអ្នកឆ្លងដល់ទៅ ២៧៤៦នាក់។ ចាប់តាំងពីករណីឆ្លងកូវីដ ១៩ មកទល់ពេលនេះវៀតណាមមានអ្នកឆ្លងសរុប ៣.៧លាននាក់ ឈរលំដាប់ទី ៣០ ក្នុងចំណោម ២២៥ប្រទេសនិងដែនដី ។ដោយ៖សាធី
...
រូបថត៖Diệp Trương/TTXVN