ថ្នាក់ដឹកនាំខេត្តបន្ទាយមានជ័យ ចូលរួមសន្និបាតសមាគមមូលនិធិមនុស្សចាស់ខេត្តបន្ទាយមានជ័យ

ចែករំលែក៖

ខេត្ត​បន្ទាយមានជ័យ​៖​ លោកឧបនាយករដ្ឋមន្ត្រី​ កែ​ គឹមយ៉ាន​  ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន​និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ​ និងជាប្រធានកិត្តិយសសមាគមមូលនិធិមនុស្សចាស់ខេត្តបន្ទាយមានជ័យនាថ្ងៃទី២​ ខែមីនា​ ឆ្នាំ២០២២​នេះ​ បានអញ្ជើញជាអធិបតីក្នុងសន្និបាតសមាគមមូលនិធិមនុស្សចាស់ខេត្តបន្ទាយមានជ័យ នៅសាលាខេត្តបន្ទាយមានជ័យ ។

ថ្លែងក្នុងនាមប្រធានក្រមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន និងជាប្រធានកិត្តិយសសមាគមមូលនិធិមនុស្សចាស់ខេត្តបន្ទាយមានជ័យ នាឱកាសនោះ​ លោកឧបនាយករដ្ឋមន្រ្តី​ កែ​ គឹមយ៉ាន​ បានថ្លែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះសមាជិក សមាជិកា ក្រុមការងាររាជរដ្ឋាភិបាល គណៈអភិបាលខេត្ត ថ្នាក់ដឹកនាំសមាគមមូលនិធិមនុស្សចាស់ សប្បុរសជន វិស័យសាសនា វិស័យឯកជន និងអង្គភាពពាក់ព័ន្ធទាំងអស់ដែលបានចូលរួមអនុវត្តតាមតួនាទីនិងភារកិច្ចក្នុងបុព្វហេតុការងារមនុស្សវ័យចាស់ ដែលទទួលបានលទ្ធផលជាផ្លែផ្កា​ជាក្តីសង្ឃឹមសម្រាប់មនុស្សមានវ័យចំណាស់។ 

ក្នុងឱកាសនោះ​ លោកឧបនាយករដ្ឋមន្រ្តី​ កែ​ គឹមយ៉ាន​ បានមានប្រសាសន៍បន្តថា​សម្តេចតេជោ ហ៊ុន សែន និងជាប្រធានកិត្តិយសគណៈ កម្មាធិការជាតិកម្ពុជាដើម្បីមនុស្សចាស់ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប្រធានកាកបាទក្រហមកម្ពុជាបានផ្តល់នូវក្តីអាណិតស្រលាញ់ សណ្តោសប្រណី យកចិត្តទុកដាក់ និងគិតគូរខ្ពស់ពីសុខទុក្ខលោកយាយ លោកតា បងប្អូន ដែលជាមនុស្សវ័យចាស់ និងប្រជាពលរដ្ឋទាំងអស់គ្រប់ពេលវេលា និងបានតាមដានណែនាំជាប្រចាំដល់សមត្ថកិច្ចពាក់ព័ន្ធត្រូវបន្តយកចិត្តទុកខ្ពស់ចំពោះ សុខុមាលភាព និងការរស់នៅរបស់មនុស្សវ័យ ចាស់ និងបានដាក់ឱ្យប្រើប្រាស់នូវគោលនយោបាយជាតិស្តីពីមនុស្សចាស់ឆ្នាំ២០១៧-២០៣០ ជួយកសាងសំណាញ់សុវត្ថិភាពមួយ និងអភិវឌ្ឍន៍នូវប្រព័ន្ធគាំពារសង្គមដល់មនុស្សចាស់ជាពិសេសនៅក្នុងអំឡុងពេលកូវីដ-១៩កន្លងមកនេះ​។ 

ជាមួយគ្នានេះ​ លោកឧបនាយករដ្ឋមន្ត្រី​ កែ​ គឹមយ៉ាន​ បាននាំអំណោយសម្រាប់និវត្តជនមនុស្សវ័យចាស់ចំនួន៦៥នាក់ ក្នុងម្នាក់ៗទទួលបាន៖ក្រម៉ា១​ កំសៀវដាំទឹកអគ្គិសនី១ ពិលជួតក្បាល១ សារុង១ ទឹកដោះគោ២កំប៉ុង តែ១កញ្ចាប់ ស្ករស១គីឡូ មីខៀវ៥កញ្ចាប់​ កៅអៀក៥បន្ទះ អំបិល១កញ្ចាប់ បំពង់ហឺត២ដប ទឹកសុីអុីវ១ដប ទឹកត្រី១ដប ប្រេងឆាដប១លីត្រ១ដប ភួយ១ អាវរងារ១ ថវិកា៥មុឺនរៀល។

ក្នុងឱកាសសន្និបាតនោះដែរ​ បានទទួលនូវថវិកាដែលចូលរួមក្នុងសមាគមមូលនិធិមនុស្សចាស់ខេត្តបន្ទាយមានជ័យពីសប្បរសជនសរុប ១២៨,៥៨៧.៥០​ ដុល្លាអាមេរិក។ 

សូមបញ្ជាក់ថា​ គិតត្រឹមខែកុម្ភះ នេះឆ្នាំ២០២២នេះ មានមានប្រជាពលរដ្ឋវ័យចំណាស់ចំនួន៦៦ ០៧០នាក់ស្មើនឹង៨,២% នៃប្រជាជនសរុបក្នុងខេត្តបន្ទាយមានជ័យ​ ក្នុងនោះអាយុ៨០ឆ្នាំឡើងមានចំនួន ៦ ៦០២នាក់ស្មេីនឹង១០%នៃចំនួនមនុស្សចាស់សរុបក្នុងខេត្តបន្ទាយមានជ័យផងដែរ៕ដោយ​៖សហការី​

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print