ឧត្តមសេនីយ៍ទោ ស សំបូរធន អញ្ជើញដឹកនាំប្រជុំផ្សព្វផ្សាយរបាយការណ៍ត្រួតពិនិត្យការអនុវត្តតួនាទី ភារកិច្ចកងរាជអាវុធហត្ថខែកុម្ភៈ និងផ្សព្វផ្សាយផែនការការពារសន្តិសុខ

ចែករំលែក៖

ភ្នំពេញ៖ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស នៅព្រឹកថ្ងៃព្រហស្បតិ៍ ១កើត ខែផល្គុន ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២២នេះ លោក ឧត្តមសេនីយ៍ទោ ស សំបូរធន នាយសេនាធិការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានអញ្ជើញជាអធិបតីក្នុងពិធីប្រជុំផ្សព្វផ្សាយរបាយការណ៍ត្រួតពិនិត្យការអនុវត្តតួនាទី ភារកិច្ចកងរាជអាវុធហត្ថខែកុម្ភៈ និងទិសដៅការងារកងរាជអាវុធហត្ថខែមីនា ឆ្នាំ២០២២ និងផ្សព្វផ្សាយផែនការស្ដីពីផែនការការពារសន្តិសុខ រក្សាសណ្ដាប់ធ្នាប់ កិច្ចប្រជុំចារកម្មយោធាអាស៊ាន លើកទី១៩ (AMIM-19 : 19th ASEAN Military Intelligence Meeting) ផែនការការពារសន្តិសុខ រក្សាសណ្ដាប់ធ្នាប់ កិច្ចប្រជុំអគ្គមេបញ្ជាការកងទ័ពអាស៊ាន លើកទី១៩ (ACDFM-19 : ASEAN Chief of Defense Forces Meeting) ផែនការការពារសន្តិសុខ រក្សាសណ្ដាប់ធ្នាប់ កិច្ចប្រជុំប្រតិបត្តិការយោធាអាស៊ាន លើកទី១២ (AMOM-12 : 12th ASEAN Military Operation Meeting) ផែនការវគ្គបំប៉នបើកបរក្បួនហែរហម និងការពារសន្តិសុខ សុវត្ថិភាពថ្នាក់ដឹកនាំ ត្រៀមកសាងផែនការការពារសន្តិសុខ រក្សាសុវត្ថិភាព សម្រាប់មហាសន្និបាតសហព័ន្ធកីឡាបាត់ទាត់កម្ពុជា លើកទី១៦ (Football Federation of Cambodia) និងការងារត្រៀមសម្ភារៈប្រយុទ្ធប្រឆាំងនឹងកូវីដ-១៩ និងក្រុមគ្រូពេទ្យកងរាជអាវុធហត្ថសម្រាប់ធ្វើតេស្តរហ័សជូនគណៈអធិបតី និងភ្ញៀវកិត្តិយសដែលត្រូវអញ្ជើញចូលរួមក្នុងកម្មវិធីមហាសន្និបាតសហពន័្ធកីឡាបាត់ទាត់កម្ពុជា លើកទី១៦។
កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីសំណាក់លោកនាយរងសេនាធិការ ស្នងការ ស្នងការរង នាយការិយាល័យ វរអន្តរាគមន៍ និងមានភ្ជាប់តាមរយៈប្រព័ន្ធ Video Conference ទៅគ្រប់បញ្ជាការដ្ឋាន កងរាជអាវុធហត្ថរាជធានីខេត្ត និងសាលាទាំងពីរផងដែរ៕

...

ដោយ៖ ចន្ទ លីហ្សា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print