រថយន្តបុកជាមួយម៉ូតូបណ្តាលឲ្យមានអ្នករបួសបញ្ជូនទៅសង្រ្គោះភ្លាមៗ

ចែករំលែក៖

ភ្នំពេញ៖ ករណីគ្រោះថ្នាក់ចរាចរណ៍មួយដែលកើតឡើងរវាងរថយន្តនិងម៉ូតូបណ្ដាលឲ្យរងការខូចខាតទាំងសងខាងនិងបុរសម្នាក់រងរបួសធ្ងន់បញ្ជូនទៅសង្គ្រោះភ្លាមៗ។

ហេតុការណ៍នេះបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ៨និង ៣០នាទីព្រឹក ថ្ងៃទី ៣ ខែមីនា ឆ្នាំ២០២២ ទីតាំងកន្លែងកើតហេតុស្ថិតនៅតាមបណ្ដោយផ្លូវបេតុង ក្នុងភូមិសំរោង សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មាននៅទីតាំងកន្លែងកើតហេតុបានឲ្យដឹងថាមុនដំបូងគេបានឃើញរថយន្តព្រោះពណ៌សមួយគ្រឿងពាក់ស្លាកលេខ ភ្នំពេញ 2AW-8488 ធ្វើដំណើរក្នុងទិសដៅពីកើតទៅលិចរហូតមកដល់ចំណុចកើតហេតុបានបុកជាមួយម៉ូតូស្កុបពីពណ៌សមួយគ្រឿងពាក់ស្លាកលេខភ្នំពេញ 1CZ-0234 ដែលបើកបរបញ្ច្រាសគ្នាទិសបណ្ដាលឲ្យដួលរងរបួសធ្ងន់បញ្ជូនទៅសង្គ្រោះភ្លាមៗ។

ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋាន និងជំនាញចរាចរណ៍នៃអធិការដ្ឋាននគរបាលខណ្ឌសែនសុខចុះដល់ទីតាំងធ្វើការធ្វើការវាស់វែងយកសម្ភារៈទាំងសងខាងទៅរក្សាទុកដើម្បីរង់ចាំការដោះស្រាយ៕

...

ដោយ៖ និន សុភ័ស្ត

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print