បុរសម្នាក់ត្រូវប្រជាពលរដ្ឋចាប់ប្រគល់ឲ្យសមត្ថកិច្ចក្រោយពីធ្វើសកម្មភាពលួចកាបូបស្ពាយពីនារីម្នាក់

ចែករំលែក៖

​ភ្នំពេញ ៖ ជន​ម្នាក់​ក្នុង​ចំណោម​បក្ខពួក​២​នាក់ បានត្រូវប្រជាពលរដ្ឋចាប់​ប្រគល់​ឲ្យ​សមត្ថកិច្ច ក្រោយ​ពី​ធ្វើសកម្មភាពលួចកាបូបស្ពាយពីនារីម្នាក់​​ដាក់​នៅ​លើ​ម៉ូតូ​ ហើយ​ព្យាយាហើយព្យាយាមជិះម៉ូតូគេចខ្លួនបាន​ទៅ​បុក​ពំនូក​ថ្ម​ បណ្តាល​ឲ្យ​ដួល​និង​រង​របួស ។ ហហេតុការណ៍នេះបង្កឲ្យមានការភ្ញាក់ផ្អើលឡើង​កាលពី​​ម៉ោង​​១១​យប់​ថ្ងៃ​ទី​១ ខែមីនា ឆ្នាំ២០២២ នៅ​តាម​ផ្លូវ​រថភ្លើង ខាងលិច​កន្លែង​លក់​ងាវ​ត្រឡោក​បែក​​១០០​ម៉ែត្រ ក្នុង​សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ ។
សមត្ថកិច្ចបានឲ្យដឹងថាជនសង្ស័យ​ដែល​​​ឃាត់ខ្លួន​បានមាន​ឈ្មោះ ចាន់ តារា អាយុ​១៧​ឆ្នាំ ស្នាក់​នៅ​ភូមិ​ជម្ពូ​វ័ន សង្កាត់​ចោម​ចៅ​ទី​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។
ប្រភពព័ត៌មានពីប្រជាពលរដ្ឋនៅកន្លែងកើតហេតុបានឲ្យដឹងថា ​នាង​បាន​ជិះ​ម៉ូតូ​តាម​មហាវិថី​សហព័ន្ធ​រុ​ស្ស៊ី​ពី​ខាង​លិចទៅ​ខាងកើត ។ លុះ​ទៅ​ដល់​មុខ​អគារ​ប៊ូ​យ៉ុ​ង ក្នុង​សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ បានឃើញ​ជនសង្ស័យ​​ រួម​ជាមួយ​បក្ខពួក​ម្នាក់​ទៀត ជិះ​ម៉ូតូ​អាយ​ខន ពណ៌​ផ្កាឈូក ពាក់​ផ្លា​ក​លេខ 1AQ-1096 មកឈបក្បែរម៉ូតូមួយគ្រឿងម៉ាកហុងដា Zoomer x មិន​ចាំ​ផ្លា​ក​លេខ ។ ពេល​នោះ បក្ខពួក​ជនសង្ស័យ​ដែល​អង្គុយ​ខាងក្រោយ បាន​ចុះ​ទៅ​លួច​យក​របស់​អ្វី​ម្យ៉ាង​ពីលើ​ម៉ូតូ​ដែល​ឈប់​ចត​ស្ងៀម​នោះ ។
ភ្លាម​ៗ​នោះ​ដែរ សន្តិសុខ​ដែល​យាម​នៅ​ត្រង់​ចំណុច​​ ឃើញ​ក៏​ស្រែ​កថា «​ចោរ​ៗ» ធ្វើ​ឲ្យ​ជនសង្ស័យ​ភ័យ​ស្លន់​នាំ​គ្នា​ជិះ​ម៉ូតូ​រត់គេច​ខ្លួន ។ ចចំណែកអ្នកដែលឃើញហេតុការ​ និង​អ្នក​ធ្វើ​ដំណើរ​តាម​ដងផ្លូវ​ដែល​បានឃើញ ក៏​ជួយ​ដេញ​តាម​ជនសង្ស័យ​ផង​​ដែរ ។

ពេល​ដេញ​ដល់​ចំណុច​ខាងលើ ដោយ​ជនសង្ស័យ​ភ័យ​ស្លន់ស្លោ​ខ្លាំង​ពេក ក៏​បាន​រេ​ចង្កូត​ម៉ូតូ​ទៅ​បុក​ពំនូក​ថ្ម​បណ្តាល​ឲ្យ​ជនសង្ស័យ​ដែល​ជា​អ្នក​បើក​ម៉ូតូ​រង​របួស​រយះ​ចិញ្ចើម ឯ​បក្ខពួក​ដែល​អង្គុយ​ខាងក្រោយ​បាន​ងើប​រត់គេច​ខ្លួន​បាត់​ស្រមោល​។

នៅ​ចំពោះ​មុខ​សមត្ថកិច្ច ជនសង្ស័យ​ឆ្លើយ​ថា​ រូបគេ​និង​បក្ខពួក​បាន​លួច​យក​កាបូបស្ពាយ​ដែល​នៅ​លើ​ម៉ូតូ​Zoomer x នោះ ហើយ​កាបូប​ដែល​លួច​បាន​ត្រូវ​បក្ខពួក​ដែល​អង្គុយ​ខាងក្រោយ​យក​រត់គេច​ខ្លួន​បាត់​ទៅ​ហើយ ។

បន្ទាប់ពី​​កើតហេតុ ម្ចាស់​កាបូប​បាន​ជិះ​ម៉ូតូ​ចេញពី​កន្លែង​កើតហេតុ​បាត់​ទៅ ដោយ​មិន​បាន​ទៅ​ដាក់​ពាក្យបណ្ដឹង​​អ្វី​នោះ​ទេ ហើយ​ក៏​មិន​បាន​ប្រាប់​ថា ​នៅ​ក្នុង​កាបូប​នោះ​មាន​អ្វីខ្លះ​ដែរ​។ ចំណែកឯ​ជនសង្ស័យ ត្រូវ​បាន​សមត្ថ​កិច្ច​នាំ​យក​ទៅ​​សាង​សួរ​នៅ​ប៉ុស្តិ៍​នគរបាល​រដ្ឋ​បាល​ទឹកថ្លា ដើម្ទៅដើម្បីកសាងសំណុំរឿងចាត់ការបន្តតាម​នីតិវិធី ៕

...

ដោយ៖ ជ្រោយពេជ្រ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print