ក្រោយការបង្ក្រាបរថយន្ត(V1) ដឹកដំឡូងមី និងគ្រាប់ស្វាយចន្ទី លួចបង្កប់ឈើជិត២០ម៉ែត្រគូប ត្រូវកម្លាំងនគរបាលសេដ្ឋកិច្ចខេត្តបង្ក្រាប ឥលូវបានប្រគល់ឲ្យរដ្ឋបាលព្រៃឈើហើយ

ចែករំលែក៖

ខេត្តស្ទឹងត្រែង: នៅ​ព្រឹក​ថ្ងៃទី​៤ ខែមីនា នេះ សមត្ថកិច្ច​នគរបាលប្រឆាំង បទល្មើស​សេដ្ឋកិច្ច នៃ​ស្នងការដ្ឋាន​នគរបាលខេត្តស្ទឹងត្រែង ត្រួតពិនិត្យឆែកឆេរកឃើញឈើ ល្មើសច្បាប់ជិត២០ម៉ែត្រគូបឯណោះ ក្រោយពី​ការបង្ក្រាប​ក៏បាននាំយកមករក្សាទុករយះពេល២ថ្ងៃ ២យប់នៅស្នងការដ្ឋាននគបាលខេត្ត ទើបប្រគល់ទៅឲ្យជំនាញរដ្ឋបាល​ព្រៃឈើ​ខេត្ត យកមករក្សាទុក​ចាត់បន្ត ចំណែករថយន្តដែលបម្រើឲ្យបទល្មើស ត្រូវបានរក្សាទុកនៅស្នងការដ្ឋាននគបាលខេត្តដដែល។​

បញ្ចាក់​រថយន្ត​ប្រភេទ​(V1)មួយគ្រឿង បាន​ដឹក​បាវ​គ្រាប់​ចន្ទី ដំឡូង​មី លួច​បង្កប់​ឈើ​ល្មើសច្បាប់ពីក្រោម បែកធ្លាយក៏ត្រូវ​កម្លាំង​នគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្ត ធ្វើការស្ទាក់ឃាត់បង្ក្រាបបាន នៅលើ​កំណាត់​ផ្លូវជាតិ​លេខ​៧ ក្រចេះ​-​ស្ទឹងត្រែង ត្រង់ចំណុច​លោកដៅចរាចរណ៍ផ្លូវគោកអូរ​ច្រឡង់ ជាប់ព្រំប្រទល់ ក្រចេះ-ស្ទឹងត្រែង ស្ថិត​ក្នុងភូមិ​-​ឃុំ អូរឫស្សី​កណ្ដាល ស្រុក​សៀម​បូក ខេត្តស្ទឹងត្រែង កាលពី​ថ្ងៃទី​២ ខែមីនា ឆ្នាំ​២០២២ ។

​មន្ត្រី​ជំនាញ​រដ្ឋបាល​ព្រៃឈើ បានបញ្ជាក់​ថាៈ សមត្ថកិច្ចនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្ត បានប្រគល់​តែឈើទេសរុបជិត២០ម៉ែត្រគូប ឲ្យ​ទៅ​ខណ្ឌ​រដ្ឋបាល​ព្រៃ​ស្ទឹងត្រែង​រក្សាទុក។ បច្ចុប្បន្នខណ្ឌ​រដ្ឋបាល​ពព្រៃឈើកំពង់ដឹកជញ្ចូន និងចងក្រង​សំណុំរឿង ចាត់ការបន្តតាម​នីតិវិធី​ច្បាប់ស្តីពី​ព្រៃឈើ​។ ចំណែករថយន្ត​ដឹក​បទល្មើស ខាងលើ មានស្លាកលេខក្បាលរ៉ឺម៉កម៉ាកFUSO ពណ៌សរ ចង្គូតស្តាំ PP.0835 និងកន្ទុយរ៉ឺម៉កពណ៍សរ លាយខៀវ ពាក់ស្លាកលេខព្រៃវែង.4A.0033 ត្រូវបានរក្សាទុក​នៅស្នងការដ្ឋាន នគរបាល​ខេត្ត​ស្ទឹងត្រែងដដែល៕

ពាក់ព័ន្ធការបង្ក្រាបរថយន្ត(V1)ខាងលើ ប្រជាពលរដ្ឋនិងមហាជនជាច្រើន កំពង់រិះគន់ដល់ស្ថានីយ៍ថ្លឹងរថយន្តអូរពងមាន់ថា: ស្របពេលហាងឆេងដំឡូងមីឡើងថ្លៃ ស្ថានីយថ្លឹងរថយន្តក៏ត្រូវបាន់ដែរ។ ព្រោះមន្ត្រីប្រចាំការនៅស្ថានីយថ្លឹងរថយន្ត នៅចំណុចអូរពងមាន់នេះ ពុំសូវបានពិនិត្យមើលគីឡូលេខជញ្ចីងរត់ឡើយ។ អង្គុយមើលនិងឈរចាំទទួលលុយពីព្រូរថយន្ត ដឹកទំនិញនិងដំឡូងមី ចុះរត់យកលុយមកហុចឲ្យ រួចឲ្យរថយន្តទាំងនោះឡើងជញ្ចីងហើយទៅរហូត។ គេពុំសូវឃើញមានរថយន្តដឹកលើសទម្ងន់ឡើយ ទោះបីឈ្មួញទាំងនោះ ដឹកដំឡូងមី និងគ្រាប់ស្វាយចន្ទី លួចបង្កប់ឈើយ៉ាងក៏ដោយ ដូចករណីសមត្ថកិច្ចនគបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច បង្ក្រាបនិងរកឃើញបង្កប់ឈើពីក្រោម រហូតដល់១៩ម៉ែត្រគូបជាងឯណោះ ដឹកកំពង់លើទ្រង់យ៉ាងណាក៏ដោយ ជញ្ចីងនៅតែថាគ្រប់មិនត្រូវឃាត់ឬពិន័យឡើយ។ ដោយ:មាស សុផាត

...

IMG_1747

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print