ចោរប្លន់បច្ចេកទេសថ្មី យកស្រីស្អាតជាធ្នាក់

ចែករំលែក៖

ភ្នំពេញ៖ នៅវេលាម៉ោង១២ និង៣៥នាទីឈានចូលថ្ងៃទី២៥ ខែមេសា ឆ្នាំ១០១៦ នៅចំណុចក្បែរផ្លូវរថភ្លើង ក្រុម១ ភូមិទួលគោក សង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ មានករណីប្លន់ម៉ូតូ០១គ្រឿងម៉ាក ស្មាស់វី ពណ៌ស ស៊េរី២០១១ ។ ដោយជនល្មើសប្រើរូបភាពអោយស្រី០៣នាក់ឈរចាំហៅម៉ូតូតាមផ្លូវ លុះពេលម្ចាស់ម៉ូតូឈប់បក្សពួកប្រុសៗ០៤នាក់ផ្សេងទៀតក៏ចេញមកធ្វើសកម្មភាព វាយ ប្លន់យក ម៉ូតូ កាបូបលុយ និងទូរស័ព្ទរបស់ជនរងគ្រោះតែម្តង។

ក្រោយពេលកើតហេតុរយះពេលមួយម៉ោងប្រជាពលរដ្ឋដែលបានឃើញហេតុការណ៏បានរាយការណ៏ដល់សមត្ថកិច្ចអាវុធហត្ថ បន្ទាប់មកកំលាំង កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានចាត់វិធានការជាបន្ទាន់ហ៊ុមព័ទ្ធភូមិសាស្រ្តដែលកើតហេតុទាំងយប់ និងរុករកស្រាវជ្រាវរហូតដល់ម៉ោង០៦ព្រឹកថ្ងៃដដែល ទើបចាប់បានជនដៃដល់០២នាក់ក្នុងចំណោមបក្សពួកទាំង០៧នាក់ និងដកហូតម៉ូតូរបស់ជនរងគ្រោះត្រលប់មកវិញប្រគល់ជូនទៅម្ចាស់ដើម។

បច្ចេកទេសប្លន់ដោយយកស្រីស្អាតជាធ្នាក់របស់ក្រុមនេះមិនមែនទើបតែធ្វើលើកទី១ទេ ជាក់ស្តែងកាលពីថ្ងៃទី១៩-០៤-២០១៦ ក្រុមនេះទើបតែប្លន់បានម៉ូតូ ម៉ាកហុងដា សេរី២០១៦មួយគ្រឿង ដោយប្រើរូបភាពដូចខាងលើ តែគួរអោយសោកស្តាយជនរងគ្រោះមិនបានមកដាក់ពាក្យបណ្តឹង និងផ្តល់ពត៌មានដល់សមត្ថកិច្ចទើបបណ្តាលអោយក្រុមនេះចេះតែបានចិត្តនឹងធ្វើសកម្មភាពយ៉ាងព្រហើនដូច្នេះ។

បច្ចុប្បន្នជនស្ស័យទាំង២នាក់ត្រូវបានកងរាជអាវុធហត្ថរាជធានីភ្នំពេញ កសាងសុំណុំរឿងបញ្ជូនទៅតុលាការនឹងបន្តនីតិវិធីស្វែងរកបក្ខពួកដែរនៅសល់បន្តទៀត៕

060f80a7-3273-4780-9b3d-8b97cdde15a2

f675ed79-1b45-438b-acad-fe6cad9bb9a4

85baf53a-4ca7-4c83-8abf-5c2a08beeb79

3a918333-d0e0-4464-a9f2-c9099013ee52

ដោយ៖ អាវុធហត្ថ

...

111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print