ឆ្នេរអូរឈើទាលក្រោម ក្រសែភ្នែកភ្ញៀវទេសចរ

ចែករំលែក៖

រូបថត២សន្លឹកត្រូវបានបង្ហោះនៅក្នុងបណ្តាញទំនាក់ទំនងសង្គមដែលសបញ្ជាក់ ឲ្យឃើញថា អាជ្ញាធរខេត្តព្រះសីហនុមិនបានយកចិត្តទុកដាក់ចំពោះបញ្ហានៃការបង្ហូរ ទឹកសំអុយចូលក្នុងសមុទ្រនោះឡើយ ។ ផ្ទុយទៅវិញជនបរទេសបានឈរសម្លឹងមើល ទឹកសំអុយក្នុងអារម្មណ៍ឆ្ងល់ថា ហេតុអ្វីបានជាគេបណ្តោយឲ្យមានការបង្ហូរទឹកសំអុយ ចូលក្នុងសមុទ្រយ៉ាងដូច្នេះ? ក្នុងអារម្មណ៍របស់ជនបរទេសម្នាក់នេះទំនងជាគិតថា មិន គួរបណ្តែតបណ្តោយឲ្យមានទង្វើយ៉ាងដូច្នេះឡើយ ។

តាមរយៈការបញ្ចេញយោបល់របស់ប្រជាពលរដ្ឋយល់ឃើញថា អាជ្ញាធរមិនគួរ បណ្តែតបណ្តោយឲ្យម្ចាស់ទីតាំងមួយចំនួនបង្ហូរទឹកសំអុយចូលក្នុងសមុទ្រនោះឡើយ។ អាជ្ញាធរអាចនិយាយបានថា មិនដឹង! ប៉ុន្តែអ្នកខ្លះយល់ថា គឺជាការបិទភ្នែកយល់យោគ ឬក៏មិនហ៊ានហាមឃាត់ម្ចាស់ទីតាំង ។ ការដាក់លូបង្ហូរទឹកសំអុយចូលសមុទ្រម្តុំអូរឈើ ទាលវាមិនមែនជារឿងថ្មីទេ គឺជារឿងដែលកើតជាយូរណាស់មកហើយ ប៉ុន្តែអាជ្ញាធរ មានសមត្ថកិច្ចគ្រប់ជំនាន់ហាក់ដូចជាមិនមានសមត្ថភាពគ្រប់គ្រាន់ក្នុងការដោះស្រាយ បញ្ហាមួយនេះ ។ ផ្ទុយទៅវិញវាបានក្លាយទៅជាចំណុចដ៏ចាប់អារម្មណ៍របស់ភ្ញៀវទេស ចរបរទេសទៅវិញ ។ វាជារឿងដែលគួរឲ្យហួសចិត្ត ។

បើទោះជាយ៉ាងណាក៏ដោយឆ្នេរសមុទ្រកម្ពុជានៅតែទទួលបានភាពទាក់ទាញ និងចាត់ទុកថាជាឆ្នេរស្អាតជាងគេ ។ បើស្អាតជាងគេមិនគួរឲ្យមានរូបភាពដូចដែលបាន បង្ហាញនោះឡើយ ។ ជាងនេះទៅទៀតអាជ្ញាធរត្រូវទប់ស្កាត់ ឬបញ្ឈប់ឲ្យបានទាំង ស្រុងចំពោះការបង្ហូរទឹកសំអុយចូលក្នុងសមុទ្រ ។

ក្នុងនាមប្រជាពលរដ្ឋម្នាក់ រូបភាពដែលបានបង្ហាញគឺជាភាពអាម៉ាស់មួយដែល អាជ្ញាធរក្រុង-ខេត្តព្រះសីហនុ ត្រូវចាត់វិធានការជាបន្ទាន់ដើម្បីបញ្ចប់រូបភាពបែបនេះ លែងឲ្យមានតទៅទៀត ។ វាជាភាពអាម៉ាស់មួយដែលអាជ្ញាធរត្រូវទទួលយក ហើយ កែប្រែចំណុចអវិជ្ជមានទាំងនេះដើម្បីឲ្យសមុទ្រកម្ពុជាមានភាពស្រស់ថា្ល ។ គេមិនដឹងថា រូបភាពនេះស្ថិតក្នុងបច្ចុប្បន្នភាព ឬអតីតកាលនោះទេ ប៉ុន្តែយ៉ាងណាក៏ដោយទិដ្ឋភាព បែបនេះមិនគួរឲ្យមានសោះឡើយ ៕

13077283_688245697980384_189374984_n

13090393_688245701313717_1024086467_n

ដោយ៖ ប្រជាពលរដ្ឋម្នាក់

...

111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print