សាខាកាកបាទក្រហមកម្ពុជា ខេត្តកំពត បានរៀបចំពិធីប្រគល់រង្វាន់ជ័យលាភីថ្នាក់ជាតិ ប្រឡងគំនូរកុមារទូទាំងប្រទេស ស្តីពីសកម្មភាពចម្រុះវិស័យ

ចែករំលែក៖

ខេត្តកំពតៈ​ ទីស្នាក់ការកណ្តាលកាកបាទក្រហមកម្ពុជា សហការជាមួយសាខាកាកបាទក្រហមកម្ពុជា ខេត្តកំពត បានរៀបចំពិធីប្រគល់រង្វាន់ជ័យលាភីថ្នាក់ជាតិ ប្រឡងគំនូរកុមារទូទាំងប្រទេស ស្តីពីសកម្មភាពចម្រុះវិស័យកាកបាទក្រហមកម្ពុជា ក្រោមអធិបតីភាព លោកស្រី ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា និងមានការអញ្ជើញចូលរួមពី គណៈកម្មាធិការសាខា សមាជិក សមាជិកា មន្ត្រីប្រតិបត្តិសាខា អនុសាខា យុវជន និងអ្នកស្ម័គ្រចិត្ត សរុបចំនួន ១៧០នាក់ នៅសាលាខេត្តកំពត នៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៦ ។
ពិធីប្រឡងគំនូរកុមារ ថ្នាក់ជាតិ បានប្រារព្ធឡើងជារៀងរាល់ឆ្នាំ ក្នុងគោលបំណងអបអរទិវាពិភពលោក កាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ ឧសភា នៅទីស្នាក់ការកណ្តាលកាកបាទក្រហមកម្ពុជា។
ដោយឡែកឆ្នាំ២០១៦ នេះ សាខាកាកបាទក្រហមកម្ពុជា ខេត្តកំពត បានដណ្តើមជ័យលាភីថ្នាក់ជាតិ ចំនួន៣រង្វាន់ គឺ រង្វាន់លេខ១ មួយរូប និងលេខ៣ពីររូប ។
អាស្រ័យហេតុនេះហើយ ទើបទីស្នាក់ការកណ្តាល និងសាខាខេត្តកំពត សម្រេចប្រារព្ធពិធីប្រគល់រង្វាន់នៅសាខាខេត្តកំពត ។
ជ័យលាភីលេខ ១ ៖ កុមារី សយ និម៉ុល សិស្សថ្នាក់ទី៦កសាលាបឋមសិក្សា គាកឃួន ខ្មែរ-ចិន សាខាខេត្តកំពត ។
ជ័យលាភីលេខ ២ ៖ កុមារី សុខាបញ្ញារតនា សិស្សថ្នាក់ទី៦គសាលាបឋមសិក្សា ២ធ្នូសាខា ខេត្តបាត់ដំបង ។
ជ័យលាភីលេខ ៣ ៖ កុមារី ផល ច័ន្ទរស្មី សិស្សថ្នាក់ទី៦ក សាលាបឋមសិក្សា កំពតក្រុង សាខាខេត្តកំពត ។
ជ័យលាភីលេខ ៣ ៖ កុមារី ឆាយ ពៅដាឡែន សិស្សថ្នាក់ទី៦ក សាលាបឋមសិក្សា កំពតក្រុង សាខាខេត្តកំពត ។
ជ័យលាភីលេខ ៣ឧ៖ កុមារា រិនជា តារាឬទ្ធ សិស្សថ្នាក់ទី៦ខ សាលាបឋមសិក្សា ស្ពានពោធិ៍ សាខាខេត្តកំពង់ឆ្នាំង ។
រង្វាន់ប្រគល់ជូនរួមមាន ៖
ជ័យលាភីលេខ១ទទួលបាន ៖ ថវិកាកាកបាទក្រហមកម្ពុជា ៣០០.០០០ រៀល, សំពៀតប្លាស្ទិក១ សៀវភៅគូររូប១ក្បាល សៀវភៅសរសេរ៦ក្បាល ប៊ិច៣ដើម ខ្មៅដៃ១ប្រអប់ ខ្មៅដៃពណ៌១ប្រអប់ ដែកខួង០១ ជ័រលុប០១ ដែកឈាន០១ បន្ទាត់១សម្រាប់ កាបូបដាក់ប៊ិច១ កង់ ១ និងថវិកាឧបត្ថម្ភរបស់សាខាកំពតបន្ថែម ២០០.០០០ រៀល ។
ជ័យលាភីលេខ២ ទទួលបាន ៖ ថវិកា កក្រក២៥០.០០០ រៀល, សំពៀតប្លាស្ទិក១ សៀវភៅគូររូប១ក្បាល សៀវភៅសរសេរ៦ក្បាល ប៊ិច៣ដើម ខ្មៅដៃ១ប្រអប់ ខ្មៅដៃពណ៌១ប្រអប់ ដែកខួង១ ជ័រលុប១ ដែកឈាន១ បន្ទាត់១សម្រាប់ កាបូបដាក់ប៊ិច១ កង់ ១ និងថវិកាឧបត្ថម្ភរបស់សាខាបាត់ដំបងបន្ថែម ២០០.០០០ រៀល ។
ជ័យលាភីលេខ៣ ទទួលបាន ៖ សំពៀតប្លាស្ទិក១ សៀវភៅគូររូប១ក្បាល សៀវភៅសរសេរ៦ក្បាល ប៊ិច០៣ដើម ខ្មៅដៃ១ប្រអប់ ខ្មៅដៃពណ៌១ប្រអប់ ដែកខួង១ ជ័រលុប១ ដែកឈាន១ បន្ទាត់១សម្រាប់ កាបូបដាក់ប៊ិច១ ថវិកាកក្រក ២០០.០០០ រៀល កង់ ១ និងថវិកា ឧបត្ថម្ភរបស់សាខាបន្ថែម ២០០.០០០រៀល ៕​

image image image image image image

ដោយ​ សុខ​ ខេមរា

...

111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print